ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ កំពុងបណ្តើរម៉ូតូសុខៗ ស្រាប់ដែលដួលស្លាប់ នៅភ្នំពេញ

បុរសម្នាក់ កំពុងបណ្តើរម៉ូតូសុខៗ ស្រាប់ដែលដួលស្លាប់ នៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី២ ខែ មេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ ជាជនជាតិវៀតណាម កំពុងបណ្តើរម៉ូតូសុខៗ ស្រាប់តែដួលស្លាប់តែម្តង ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិតមានឈ្មោះ​ តឹងសួង​ គុណ​ ភេទ​ប្រុស​ អាយុ​៥០ឆ្នាំ​ ស្នាក់នៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ មាន​ប្រពន្ធ​ឈ្មោះ​ ចាន់​ សុខហេង​ ភេទ​ស្រី​ អាយុ​៤៨ឆ្នាំ​ រស់នៅជាមួយគ្នា។

មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ កំពុងបណ្តើរម៉ូតូមួយគ្រឿង តាមដងផ្លូវ ខណៈនោះមិនដឹងយ៉ាងម៉េច ស្រាប់តែដួលសន្លប់ស្តូកស្តឹង រហូតដាច់ខ្យល់ភ្លាមៗតែម្តង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច​ចុះមកធ្វើការពិនិត្យ នៅទីតាំងកើតហេតុ ។ បើតាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់មានជំងឺបេះដូងប្រហោងប្រចាំកាយ ប៉ុន្តែដោយសារគ្មានលុយទិញថ្នាំ គិតតែពីខំរកលុយចិញ្ចឹមគ្រួសារ ទើបស្លាប់បែបនេះតែម្តង ។

សមត្ថកិច្ចបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះ គឺបណ្តាលមកពីជំងឺរើឡើង និងបានប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya