ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រថយន្តកុងតឺន័រមួយគ្រឿងបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យមនុស្ស ២នាក់ ស្លាប់(ម្នាក់ដាច់ក្បាល) បាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅព្រះសីហនុ

រថយន្តកុងតឺន័រមួយគ្រឿងបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យមនុស្ស ២នាក់ ស្លាប់(ម្នាក់ដាច់ក្បាល) បាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖  ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងនិងម៉ូតូ ២គ្រឿងបណ្ដាលឲ្យមនុស្ស២ នាក់បានស្លាប់បាត់បង់អាយុជីវិតនៅ ថ្ងៃទី០២ខែ០៤ឆ្នំា២០២០ វេលាម៉ោង ១៤និង៥០ នាទី ស្ថិតនៅភូមិត្រគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧២-១៧៣។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយ រថយន្ត ០១គ្រឿងម៉ាក DAEWOO ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-9299 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បុកម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GQ- 3090 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ហើយរថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានទិសដៅផ្ទុយគ្នាដែរ អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សួចំនួន ០២ នាក់ ៖
– អ្នកបើកបរម៉ូតូទាំងពីរខាងលើ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

សាកសពទាំងពីរ កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត

និងម៉ូតូ យកមករក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ក្រោយពេលកើតហេតុ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya