ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្ក្រាបក្រុមចោរឆក់ បាន៣នាក់ នៅកណ្តាល

បង្ក្រាបក្រុមចោរឆក់ បាន៣នាក់ នៅកណ្តាល

កណ្តាល៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ  មុខសញ្ញាចោរឆក់យ៉ាងសកម្មនេះ បានធ្វើសកម្មភាព ឆក់ចំនួន៤ករណី មកហើយ នៅក្រុងតាខ្មៅ និង នៅរាជធានីភ្នំពេញ បានសម្រេចទាំងអស់ ។ បន្ទាប់ពីកម្លាំងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតអស់រយៈពេលកន្លះខែប៉ុណ្ណោះ ទើបកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបានតែម្តង ។  បង្ក្រាបមុខសញ្ញាចោរឆក់យ៉ាងសកម្ម បាន៣នាក់ ។

សកម្មភាពល្មើសនេះ បានកើតឡើងនៅអំឡុងខែមីនា និង ខែមេសា ឆ្នាំ២០២០ នៅជុំវិញក្រុងតាខ្មៅ និងតាមផ្លូវរង្វង់មូលវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យ៣នាក់ ទី១ ឈ្មោះ ម៉ែន រិទ្ធី អាយុ១៨ឆ្នាំ ទី២ ឈ្មោះ រ៉ន ម៉េងហួរ អាយុ១៩ឆ្នាំ និង ទី៣ ឈ្មោះ ម៉ាត់ សុខគ្រី អាយុ២០ឆ្នាំ ។

ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះរបស់គាត់ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបរបស់គាត់ ហើយជិះគេចខ្លួនបាត់ទៅ ។ លុះមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យក្នុងផ្ទះសំណាក់មួយកន្លែង នៅក្រុងតាខ្មៅ តែម្តង ។  សមត្ថកិច្ចកំពុងបន្តនីតិវិធីលើក្រុមជនសង្ស័យ មុនបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya