ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់​ជនសង្ស័យ​៤​នាក់ ​ពាក់ព័ន្ធ​គ្រឿងញៀន នៅព្រះវិហារ ​

ឃាត់​ជនសង្ស័យ​៤​នាក់ ​ពាក់ព័ន្ធ​គ្រឿងញៀន នៅព្រះវិហារ ​

ព្រះវិហារ​៖​ ហេតុការណ៍​ចុះ​ឃាត់​ជនសង្ស័យ​បាន​ធ្វើឡើង​នៅក្នុង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​។ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ដឹកនាំ​លោក​វរសេនីយ៍ត្រី​ពេជ្រ​សុ​ភី​មេបញ្ជាការ​ស្នាក់​ការមូល​ដ្ឋា​ន​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​នៅក្នុង​ពីរ​ទីតាំង​ផ្សេងគ្នា​។​ ​

​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៤​នាក់​នៅក្នុង​ពី​ទីតាំង​ផ្សេងគ្នា​។ ​ដោយ​ទី​តាំងទី​១​នៅក្នុង​ភូមិ​ឈើទាល​គង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពីរ​នាក់​៖​ទី​១,​ឈ្មោះ​ស្វាយ ណុប ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​។​

​ទី​២​ឈ្មោះ​ខៀវ​ស្រឹម​ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ដោយ​ចាប់យក​វត្ថុតាង​បានរួម​មាន​៖​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​តូច​=០,៧៨g,​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​,​កាំភ្លើង​ខ្យល់​ចំនួន​១​ដើម​,​កាំភ្លើង​កាបិ​ន​ច្នៃ​ចំនួន​១​ដើម​,​លុយ​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល​,​ម៉ូតូ​ម៉ា​កវេ​វ​ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង​, សាច់​ជួរ​ចំនួន​១​ដុំ​, រំសេវ គ្រាប់កង់​, សំណ និង​សម្ភារ​សម្រាប់​ជក់​មួយចំនួនទៀត​។

​ទីតាំង​ទី​២​នៅ​ភូមិ​ពាក់​ស្បែក​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​កម្លាំង​បាន​ចុះ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែមទៀត​ដោយ​ទី​១,​ឈ្មោះ​ធឿន​រតនា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ ទី​២,​ឈ្មោះ​សុក​កុសល់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ ​ចាប់យក​វត្ថុតាង​បានរួម​មាន​៖​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់​=២,៤០g,​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​,​លុយ​ខ្មែរ​ចំនួន​១២​ម៉ឺន​រៀល​,​កាបូប​ដាក់​លុយ​ចំនួន​១,​កាបូបស្ពាយ​ចំនួន​១,​ម៉ូតូ​យ៉ាវ​មា​ហា​ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង ។​

​ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​ និង​វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​កសាង​សំណុំរឿង​ដើម្បី​ធ្វើការ​ប​ញ្ជួ​ន​បន្តទៅ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ ចាត់ការ​បន្ត​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​នេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya