តាកែវ ៖ កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្វាយចោរ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សិស្សសាលា២ក្រុមបានវាយកាប់ចាក់គ្នាបណ្តាលឲ្យសិស្សសាលាម្នាក់បាន ស្លាប់ ព្រោះតែរឿងការកាងស្រីកំណាន់ចិត្តជាសិស្សសាលាដូចគ្នានៅវិទ្យាល័យ ក្រាំងស្លា ក្នុងស្រុកព្រៃកប្បាស ដែលសុទ្ធសឹងជាសិស្សសាលាកំពុងឈាមរាវ ។
ជនរងគ្រោះឈ្មោះ សុង សីហា ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ នៅវិទ្យាល័យក្រាំងស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកជនសង្ស័យមានគ្នា៥នាក់មានឈ្មោះ ១-នាង សារ៉ាត់ ភេទប្រុស អាយយ១៦ឆ្នាំ ជាជនដៃដល់ មានទីលំនៅភូមិ-ឃុំចារ, ២-សាន រស្មី អាយុ១៦ឆ្នាំ ជាបក្ខពួក, ៣-នួន ចាន់ទិត្យ អាយុ១៦ឆ្នាំ, ៤-សេន វណ្ណា អាយុ១៦ឆ្នាំ,៥-ប៉ៅ កែវ អាយុ១៦ឆ្នាំ អ្នកទាំង៤នាក់រស់នៅភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស រៀនថ្នាក់ទី៩ វិទ្យាល័យក្រាំងស្លាដូចគ្នា ។
សមត្ថកិច្ចបន្តថា ពេលក្រុមជនសង្ស័យទៅដល់ឃើញក្រុមជនរងគ្រោះមានគ្នា៥-៦នាក់ដេញ កាប់គ្នាទៅវិញទៅមកដូចជារឿងចិនហុងកុង ។ពេលនោះឈ្មោះ សុង សីហា បានយកកាំបិតកាប់ទៅលើជនដៃដល់ឈ្មោះ នាង សារ៉ាត់ តែត្រូវជនដៃដល់គេចផុត ក៏ត្រូវឈ្មោះ នាង សារ៉ាត យកកាំបិតចាក់ចំពោះខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលដល់មន្ទីរពេទ្យ រួចពូកជនដៃដល់បានគេចខ្លួនទៅផ្ទះបាត់អស់តែម្តង ។ ក្រោយបង្កហេតុសមត្ថកិច្ចជំនាញ ស្រុកព្រៃកប្បាសបានឃាត់ខ្លួនជនដៃដល់ និងបក្ខពួកបញ្ជូនទៅស្នងការដ្ខាននគរបាលខេត្តតាកែវដើម្បីចាត់ការ តាមនីតិវិធី ៕