ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន នៅភ្នំពេញ

បុរសម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន នៅភ្នំពេញ

ភ្នំពេញ:  ករណីអត្តឃាតចងកសម្លាប់ខ្លួន ស្ថិតត្រង់ចំណុចបន្ទប់ជួលអត់លេខ ផ្លូវលេខ៨៦ ក្រុម២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២០  ។

ជនរងគ្រោះឈ្មោះ ជុន ប៊ុនលាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុឯកជន ស្នាក់នៅផ្ទះកើតហេតុខាងលើ ស្រុកកំណើតនៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ស្រ្តីជាប្រពន្ធឈ្មោះ ស៊ុ គន្ធា ភេទស្រី អាយុ ៣២ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធមកស្នាក់នៅបន្ទប់កើតហេតុរយ:ពេល ២ឆ្នាំមកហើយ ថ្មីៗនេះ ស្រ្តីជាប្រពន្ធបានសម្រាលកូនប្រុសម្នាក់ អាយុ ៣ខែ។ កាលពីថ្ងៃទី៣០ ខែមីនា ទាំង ២នាក់ ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ស្រាប់តែប្រពន្ធបីកូន និងបង្វេចខោអាវ ដើរចេញពីបន្ទប់ជួលយំសោកផងដែរ រហូតដល់វេលាម៉ោងកើតហេតុ ទើបស្រ្តីជាប្រពន្ធទាក់ទងតាមទូរស័ព្ទ ប្រាប់គាត់ឲ្យជួយមើលប្ដីនាងផង ព្រោះនាងខលទៅច្រើនដងហើយ តែប្ដីនាងមិនលើកសោះ។ នៅពេលម្ចាស់ផ្ទះដើរមកមើល ឃើញទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុង ហើយគាត់ក៏ស្រែកហៅ ជនរងគ្រោះ ប៉ុន្តែមិនឮឆ្លើយតបសោះ គាត់ក៏ឡើងជាន់លើកៅអីអើតមើល តាមឥដ្ឋខ្យល់ឃើញជនរងគ្រោះចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

បើយោងតាមប្រភពព័ត៌មានពីស្រ្តីពីប្រពន្ធបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា នាងនិងប្ដីមានទំនាស់ពាក្យសម្ដីគ្នា ដោយសាររឿងនាងមិនចង់ឲ្យជនរងគ្រោះ ទៅចូលរួមកម្មវិធីឆេងម៉េង នៅឯស្រុកកំណើតព្រោះខ្លាចក្រែងឆ្លងជំងឺCOVID19 ក្រោយពីឈ្លោះគ្នានាងបានទៅសម្រាកផ្ទះម្ដាយមីង នៅផ្សារដុយម៊ិច ដោយមិនទំនាក់ទំនងសួរនាំឡើយ ព្រោះជាទម្លាប់បន្ទាប់ពីឈ្លោះគ្នារំលងបាន ៥ទៅ៦ថ្ងៃទើបនិយាយរកគ្នាវិញ។ រហូតនៅព្រឹកថ្ងៃកើតហេតុ នាង និងកូនជិះរថយន្តឈ្នួលចេញពីផ្ទះមីង ដើម្បីទៅចូលរួមក្នុងកម្មវិធីឆេងម៉េង នៅស្រុកកំណើតជនរងគ្រោះ ពេលកំពុងធ្វើដំណើរតាមផ្លូវ បងប្អូនខាងប្ដីខលមកប្រាប់ថា មិនឃើញប្ដីនាងមកស្រុកទេ ទូរស័ព្ទទៅគ្មានអ្នកលើក ទើបនាងខលទៅប្រាប់ម្ចាស់ផ្ទះឲ្យទៅជួយមើលប្ដីនាងផង ទើបដឹងថា ប្ដីខ្លួនធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

សមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះមកធ្វើការត្រួតពិនិត្យលើសព បញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងក និងក្រមាជាប់ជាមួយមេដំបូលសម្លាប់ខ្លួនពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya