ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ផ្សាយពីសារព័ត៌មាន Bangkok Post ! ថៃរកឃើញអ្នកឆ្លង COVID-19 ១០៤នាក់ថ្មី រីឯអ្នកជំងឺដែលស្លាប់កើនដល់១៥នាក់

ផ្សាយពីសារព័ត៌មាន Bangkok Post ! ថៃរកឃើញអ្នកឆ្លង COVID-19 ១០៤នាក់ថ្មី រីឯអ្នកជំងឺដែលស្លាប់កើនដល់១៥នាក់

(បាងកក)៖  អាជ្ញាធរសុខាភិបាលថៃនាថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ១០៤នាក់ថ្មី រួមជាមួយមនុស្ស៣នាក់ទៀត ដែលបានស្លាប់ក្រោយឆ្លងជំងឺនេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នា២០២០។

ក្នុងចំណោមមនុស្ស៣នាក់ដែលបានស្លាប់នោះ រួមមានទាំងបុរសជនជាតិថៃអាយុ៥៧ឆ្នាំ ដែលបានបាត់បង់ជីវិត នៅលើខ្សែរថភ្លើងកាលពី​ថ្ងៃចន្ទផងដែរ។ បុរសម្នាក់នោះទើបតែត្រឡប់មកពីប្រទេសប៉ាគីស្ថាន និងមានជំងឺប្រចាំកាយមួយចំនួន រួមទាំងជំងឺទឹកនោមផ្អែម។ ២នាក់​ទៀតក៏ជាបុរសជាតិថៃដែរ ដោយម្នាក់អាយុ៧៧ឆ្នាំ ដែលមានរោគប្រចាំកាយស្រាប់ដូចគ្នា ហើយគាត់បានឆ្លង COVID-19 ពីអ្នកជំងឺនៃ​ករណី​កន្លងមក។ ម្នាក់ចុងក្រោយមានអាយុ៥៥ឆ្នាំ ជាអ្នកបើករថយន្តដឹកជញ្ជូនសាធារណៈ នៅអាកាសយានដ្ឋានសុវណ្ណភូមិ។

សម្រាប់ករណីឆ្លង១០៤នាក់ថ្មីវិញ ត្រូវបានរកឃើញនៅក្នុងខេត្តសរុប២១។ សរុបមក ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃបានកើន​ដល់១,៨៧៥នាក់ ក្នុងនោះស្លាប់១៥នាក់ និងជាសះស្បើយ៥០៥នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង១,៨៧៥នាក់នោះ ១,៥០៨នាក់ជាជនជាតិថៃ​ផ្ទាល់។

គួរជម្រាបថា ក្នុងចំណោមខេត្តសរុប៧៦របស់ថៃ ៦២ខេត្តហើយត្រូវបានរកឃើញមានអ្នកឆ្លង COVID-19។ ទីក្រុងបាងមានអ្នកជំងឺច្រើន​ជាងគេ គឺ៨៩៥នាក់ បន្ទាប់មកខេត្ត Nonthaburi មាន១១០នាក់, ខេត្ត Phuket មាន៨៨នាក់, ខេត្ត Samut Prakan មាន៨២នាក់, ខេត្ត Chon Buri មាន៥០នាក់, ខេត្ត Yala មាន៤៣នាក់, ខេត្ត Pattani មាន៣៨នាក់, ខេត្ត Chiang Mai មាន៣២នាក់, ខេត្ត Songkhla មាន២៩នាក់ និងខេត្ត Pathum Thani មាន២៣នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya