ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឆ្លៀតឱកាស​យក​កា​ម៉េ​រ៉ា​របស់​ជនបរទេសរ​ត់ ត្រូវ​ជាប់​ខ្នោះ ​

ឆ្លៀតឱកាស​យក​កា​ម៉េ​រ៉ា​របស់​ជនបរទេសរ​ត់ ត្រូវ​ជាប់​ខ្នោះ ​

ភ្នំពេញ : កាលពី​ថ្ងៃទី​១៣ ខែកុម្ភ​: ឆ្នាំ​២០១៤ ស្ថិតនៅ​ខាងជើង រមណីយដ្ឋាន​វត្តភ្នំ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើនេះ មាន ឈ្មោះ ផានិត អាយុ ២២​ឆ្នាំ ជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ ។ ដោយឡែក​ជនរងគ្រោះ​មាន ឈ្មោះ Wolfgang franz Emil Stammea ជនជាតិ​អាល្លឺម៉ង់ អាយុ ៧២​ឆ្នាំ ជា​ភ្ញៀវទេសចរ ស្នាក់នៅ សណ្ឋាគារ​រី​វើ​ផា​ឡេស ស្ថិតនៅ​ផ្លូវជាតិ​លេខ ៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ខណ​:​ដែល​ជនរងគ្រោះ ធ្វើដំណើរ​មកដល់​ចំណុច​ខាងជើង​វត្តភ្នំ ក៏បាន​ពឹង​ជន សង្ស័យ​ជួយ​ថតរូប​ឲ្យ ស្រាប់តែ​ភ្លាមៗ​នោះ ជនសង្ស័យ​ក៏​យក​កា​ម៉េ​រ៉ា​រត់​គេចខ្លួនបាត់ ។ ដោយ​ឃើញ បែប នេះ ជនរងគ្រោះ​បាន​ដេញតាម​ពីក្រោយ និង​ស្រែក​ឆោឡោ គាប់​ជួន​កម្លាំង​នគរបាល​ប៉ុស្តិ៍ វត្តភ្នំ​នៅក្បែរ នោះ​ក៏បាន​ដេញតាម​ចាប់បាន​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya