ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹក គ្មានសាច់ញាតិ នៅស្ទឹងត្រែង

ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹក គ្មានសាច់ញាតិ នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅម៉ោងប្រមាណជា២០,០០នាទីយប់ ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សាកសពបុរសម្នាក់ស្លាប់អណ្តែតទឹក មកទើនៅមាត់កំពង់ទន្លេសេកុង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ  ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅម៉ោង នឹងថ្ងៃខែខាងលើ លោកទទួលបានព៍ត៌មានពីប្រជាពលរដ្ឋមកថា មានគេប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចខាងលើ លោកក៍បានឲ្យកម្លាំងប៉ុស្តិ៍សេកុង នឹងកម្លាំងអធិការចុះពិនិត្យ ដល់កន្លែងកើតហេតុទៅលើសាកសព តែពុំមានស្លាកស្នាមអ្វីគួរឲ្យគត់សម្គាល់ ថាជាអំពើឃាតកម្មឡើយ។  សាកសពខាងលើត្រូវបានគេស្គាល់ឈ្មោះ ធឿន ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ រស់នៅលើសួនច្បារមុខវត្តពោធិជ័យ ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ក្រោយពីការពិនិត្យសាកសព ពីគ្រូពេទ្យជំនាញមណ្ឌលសុខភាពស្រុក នឹងឯកភាពពីអាជ្ញាធរភូមិ ឃុំ ស្រុក គណ:កម្មការអាចារ្យវត្ត ដោយមានការសម្របសម្រួលពីរលោកវង្ស សាវ៉ាត ព្រះរាជ្យញារងនៃអយ្យការសាលាដំបូងខេត្ត សម្រេចឲ្យយក សាកសពខាងលើមកបូជា និងមុនព្រះសង្ឃបង្សុកូល ឧទ្ទិសកោសល់ ទៅតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya