ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមុខសញ្ញាសង្ស័យ៩នាក់ គ្រឿងញៀន៤១កញ្ចប់ អាវុធកែច្នៃ១ដើម និងដាវ៧ដើម នៅកំពង់ស្ពឺ

ឃាត់ខ្លួនមុខសញ្ញាសង្ស័យ៩នាក់ គ្រឿងញៀន៤១កញ្ចប់ អាវុធកែច្នៃ១ដើម និងដាវ៧ដើម នៅកំពង់ស្ពឺ

កំពង់ស្ពឺ:  កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបង្ក្រាបមុខសញ្ញាសង្ស័យ៩នាក់ពាក់ ព័ន្ធនឹងគ្រឿងញៀនស្ថិតនៅត្រង់ចំណុចភូមិម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឺងថា បក្ខពួកជនសង្ស័យរួមមាន១-ឈ្មោះសនថាតភេទប្រុសអាយុ៣៦ឆ្នាំ។២-ឈ្មោះពុធសីហា(ហៅងោល)ភេទប្រុសអាយុ២៩ឆ្នាំ។៣-ឈ្មោះតាក់រ៉ាភេទប្រុសអាយុ២០ឆ្នាំ។៤-ឈ្មោះអួនវិច្ឆិរ៉ាភេទប្រុសអាយុ២១ឆ្នាំ។៥-ឈ្មោះសុខកែមភេទប្រុសអាយុ២៤ឆ្នាំ(ទាំង៥នាក់នៅភូមិម្កាក់ឃុំធម្មតាអរស្រុកសំរោងទងខេត្តកំពង់ស្ពឺ)។៦-ឈ្មោះមាសម៉ាចភេទប្រុសអាយុ២០ឆ្នាំ។៧-ឈ្មោះមាសមិត្តភេទប្រុសអាយុ២០ឆ្នាំ។៨-ឈ្មោះសុតសុខាល័យភេទប្រុសអាយុ២៦ឆ្នាំ(ទាំង៣នាក់នៅភូមិមនឃុំធម្មតាអរស្រុកសំរោងទងខេត្តកំពង់ស្ពី)។៩-ឈ្មោះផៃចាន់ថនភេទប្រុសអាយុ២៣ឆ្នាំនៅភូមិក្រាំងស្វាយឃុំធម្មតាអរស្រុកសំរោងទងខេត្តកំពង់ស្ពឺ)។

វត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៤១កញ្ចប់(៤០តូចនិង១ធំ)ទម្ងន់ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន១,ម៉ូតូ៤គ្រឿង,ទូរស័ព្ទដៃ៥គ្រឿង,អាវុធកែច្នៃ១ដើម,ដាវ៧ដើមរួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។  ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya