ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អាល់កុលក្លែងក្លាយ៣០០០លីត្រ បង្ក្រាបការក្លែងបន្លំ ពីឈ្មួញខិលខូចបានបម្រុងលក់ចូលទីផ្សារ នៅភ្នំពេញ

អាល់កុលក្លែងក្លាយ៣០០០លីត្រ បង្ក្រាបការក្លែងបន្លំ ពីឈ្មួញខិលខូចបានបម្រុងលក់ចូលទីផ្សារ នៅភ្នំពេញ

(ភ្នំពេញ)៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះចាប់អាល់កុលក្លែងក្លាយ (មេតាណុល) នៅតាមបណ្តោយវិថីសម្តេចតេជោហ៊ុនសែន (៦០ម៉ែត្រ) បានចំនួន ១០០ប៊ីដុង ស្មើនឹង ៣០០០ លីត្រ នៅរសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ ២០២០នេះ  ។

អនុវត្តតាមការណែនាំរបស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំឱ្យអនុវត្ត ទាក់ទងនឹងការរឹតបន្តឹង ការត្រួតពិនិត្យទំនិញ ជាពិសេសទំនិញ អាល់កុល និងជែលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ ជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាស ដែលវីរុសកូវីត១៩ (COVID-19) កំពុងរីករាលដាល ហើយណាមួយនោះ អាល់កុលក្លែងក្លាយក៏បានកំពុងចរាចរណ៏ក្នុងទីផ្សារច្រើនផង។ លោកបានបន្តថា នៅក្នុងប្រតិបត្តិការរួមគ្នានេះ ដោយមានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកសម្របសម្រួល ក្រុមការងារបានដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) បានចំនួន ១០០ប៊ីដុង ស្មើនឹង៣០០០ លីត្រ ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំក្នុងយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ (មេតាណុល) រហូតមកថ្ងៃនេះបានចំនួន ៤៧៧៦ លីត្រ នឹងតាមការបញ្ជាក់របស់នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំមេតាណុល ជាសារធាតុពុល នឹងមិនអាចយកទៅប្រេីសម្រាប់លាងដៃសម្លាប់មេរោគបានទេ និងធ្វើឱ្យប៉ះពាល់សុខភាពអ្នលប្រើប្រាស់ថែមទៀតផង។

លោក ហេង មាលី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញទំនិញ ជាពិសេសអាល់កុល និងជែលលាងដៃនេះ មានស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ដើម្បីចៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព របស់យើងពេលប្រើប្រាស់។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំក៏បានធ្លាប់អំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ។

អគ្គនាយកដ្ឋាន សូមណែនាំដល់ អ្នកនាំចូលទំនិញ ត្រូវបង្ហាញឯកសារនាំចូល ចំពោះអាជីវករលក់ដុំ និងលក់រាយ ទាំងអស់ នៅពេលទទួលទំនិញយកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក្ក័យប័ត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ចតាមរកអ្នកផ្គត់ផ្គងផលិតផលទាំងនោះ (Trace back) និងស្វែងរកប្រភពនាំចូល ដើម្បីអគ្គនាយកដ្ឋានងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ក្នុងការអនុវត្ថុច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya