ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ សង្ស័យបែកថ្នាំញៀន បានយកកាំបិតប៉័ងតោ ពីក្នុងផ្ទះបាយមកអាករឪពុកខ្លួន ខណៈកំពុងដេក បណ្ដាលឲ្យរងរបួសធ្ងន់

ជនសង្ស័យម្នាក់ សង្ស័យបែកថ្នាំញៀន បានយកកាំបិតប៉័ងតោ ពីក្នុងផ្ទះបាយមកអាករឪពុកខ្លួន ខណៈកំពុងដេក បណ្ដាលឲ្យរងរបួសធ្ងន់

កណ្ដាល៖ កាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ ហ៊ីម យ៉ានី ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ

ឈ្មោះ សុះ ហ៊ីម ភេទប្រុស អាយុ៧០ឆ្នាំ  ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន១។
ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានបងប្អូនក្រុម​គ្រួសារយកទៅ​អប់រំនៅមណ្ឌលកែប្រែគ្រឿងញៀននៅម្ដុំផ្សារដីហុយ រាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ទើបក្រុមគ្រួសារទៅយកជនសង្ស័យត្រឡប់មកផ្ទះវិញ ដោយជនសង្ស័យមានសភាពធម្មតា ។ មកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យមានអាការ:ប្រែប្រួលរវើរវាយ ហើយបានមកដាស់ឪពុកដែលកំពុងដេក ដោយនិយាយថា (ប៉ាឯងឱ្យខ្ញុំមកដាស់ទេ) រួចក៏ទៅកន្លែងខ្លួនដេកវិញ ។ លុះមកដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង២០និង០០នាទី ជនសង្ស័យបានចូលដេកផ្ទះជាមួយឪពុកម្ដាយដូចសព្វដង រហូតមកដល់រវេលាម៉ោង៤និង១៥នាទីទាបភ្លឺ ចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះកំពុងដេកក្នុងផ្ទះ ពេលនោះជនសង្ស័យបានយក កាំបិតប៉័ងតោនៅផ្ទះបាយមកអាករ ជនរងគ្រោះផ្នែកខាងឆ្វេង បណ្ដាលឲ្យមានរបួសហូរឈាមជាច្រើន ហើយជនរងគ្រោះក៏បានស្រែកហៅឱ្យកូន​ជួយហើយយកទៅក្លីនិកឯកជន២៤ម៉ោង មុខផ្សារព្រែកអញ្ចាញ ហើយកូនជនរងគ្រោះឈ្មោះ ហ៊ីម រ៉ហ៊ីម៉ាស់ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអញ្ចាញ ដើម្បចាត់ការតាមច្បាប់ ។
ក្រោយពីទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអញ្ចាញ បានចុះទៅកន្លែងកើតហេតុហើយបាននាំខ្លួនជនសង្ស័យមក ធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលស្រុក ។ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយក កាំបិតតាំងតោអាករ ជនរងគ្រោះដែលជាឪពុកបង្កើត បណ្ដាលឲ្យមានរបួសស្នាមធ្ងន់ធ្ងរពិតប្រាកដមែន ៕

{“source_sid”:”125D3A06-E350-44C6-8C03-CF75B98101C9_1585728664439″,”subsource”:”done_button”,”uid”:”125D3A06-E350-44C6-8C03-CF75B98101C9_1585728657657″,”source”:”other”,”origin”:”unknown”}

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya