ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ​

បុរស​ម្នាក់ ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​វេ​ង​ស្រេង ទល់មុខ​រោងចក្រ ក្រោ​ន ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ សម្បុរ ខ្មៅ​ស្រអែម ពាក់អាវ ស​ដៃ​វែង មាន​ពាក់​អាវយឺត ពណ៌​ខៀវ ពី​ក្នុង​ស្លៀកខោ ជើងវែង ក្រឡាស​ក្រហម ។​
បុរស​អនាថា ម្នា​ក់បាន ស្លាប់បាត់​ជីវិត បន្ទាប់ពី ជួប​នូវ​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍ ខណៈដែល កំណាត់​ផ្លូវ​វេ​ង​ស្រេង កកស្ទះ​ចរាចរណ៍ មាន​រថយន្ត តូចធំ ចត​ស្ងៀម​មួយអន្លើ ហើយ​បុរស​រូបនេះ បាន​ដើរទៅ អង្គុយ តាម​ប្រឡោះ ជួរ​រថយន្ត​ដែល​ឈប់ លុះដល់​រថយន្ត បន្តដំណើរ មិនដឹងថា រថយន្ត​ណាមួយ​នោះ បាន​កៀរ​កិន របួស​បាក់​ចង្កេះ​ធ្ងន់ធ្ងរ រួច​ដាច់ខ្យល់ ស្លាប់​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya