ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០! ករណីឆ្លង COVID-19 នៅអេស្ប៉ាញកើនលើស១០០,០០០នាក់ ក្នុងនោះស្លាប់លើស៩,០០០នាក់

នាល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០! ករណីឆ្លង COVID-19 នៅអេស្ប៉ាញកើនលើស១០០,០០០នាក់ ក្នុងនោះស្លាប់លើស៩,០០០នាក់

(ម៉ាទ្រីត)៖ ប្រទេសអេស្ប៉ាញទើបតែរាយការណ៍ ពីការកើនឡើងចំនួនអ្នកឆ្លង និងស្លាប់បន្ថែមទៀត ដោយសារតែជំងឺរាតត្បាតសកល COVID-19 ដ៏កាចសាហាវ ដែលជាហេតុនាំឲ្យចំនួនករណី ឆ្លងសរុបកើនដល់ ១០២,១៣៦នាក់ ក្នុងនោះអ្នកជំងឺសរុប ៩,០៥៣នាក់បានបង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

ក្រៅពីចំនួនមនុស្សស្លាប់ និងឆ្លង COVID-19 កើនឡើងបន្ថែមទៀតនោះ អេស្ប៉ាញក៏បានរាយការណ៍ពីករណីអ្នកជាសះស្បើយឡើងវិញ ដែលបានកើនឡើងដល់ ២២,៦៤៧នាក់ផងដែរ។ បច្ចុប្បន្នអេស្ប៉ាញឈរនៅលេខ ៣ បន្ទាប់ពីអាមេរិក និងអ៉ីតាលី ជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុត នៅក្នុងពិភពលោក ខណៈចំនួនមនុស្សស្លាប់វិញ គឺប្រទេសអឺរ៉ុបមួយនេះ ឈរនៅលំដាប់លេខ ២ បន្ទាប់ពីអ៉ីតាលី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya