ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ចាប់ចោរលួចម្នាក់ ស្រុកស្វាយអន្ទរ នៅព្រៃវែង

ចាប់ចោរលួចម្នាក់ ស្រុកស្វាយអន្ទរ នៅព្រៃវែង

ព្រៃវែង:   អធិការដ្ឋានគរបាលក្រុងព្រៃវែង បានសហការជាមួយកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដេញស្ទាក់ក្របួចចាប់បានជនសង្ស័យមុខសញ្ញាចោរលួច ធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿងម៉ាក C 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1P 7297 ធ្វើសកម្មភាព លួចនៅចំណុចលើផ្លូវជាតិលេខ១១ ក្បែរខ្លោងទ្វារខាងត្បូងវត្តសុវណ្ណរង្សី ជនសង្ស័យឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ មុត សាលី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិភគនេស្ស សង្កាត់តាកោ ក្រុង/ខេត្តព្រៃវែង។ ស្ទាក់ចាប់បាននៅចំណុចរង្វង់មូលស្វាយអន្ទរផ្លូវជាតិលេខ៨ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រៃវែង កសាងសំណុំរឿងបញ្ជួនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya