ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០! COVID-19 ផ្តាច់ជីវិតមនុស្សលើស ៤,០០០នាក់ នៅអាមេរិក, លោក ដូណាល់ ត្រាំ ព្រមានពីវេលាដ៏ឈឺចាប់នឹងត្រូវអូសបន្លាយ ពីរសប្តាហ៍ទៀត

នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០! COVID-19 ផ្តាច់ជីវិតមនុស្សលើស ៤,០០០នាក់ នៅអាមេរិក, លោក ដូណាល់ ត្រាំ ព្រមានពីវេលាដ៏ឈឺចាប់នឹងត្រូវអូសបន្លាយ ពីរសប្តាហ៍ទៀត

(អាមេរិក)៖  សាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលជាអ្នកតាមដានជាប់ ជានិច្ចលើ ស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលបានឲ្យដឹងថា ជំងឺរាតត្បាតសកលមួយនេះ បានផ្តាច់ជីវិតមនុស្សកើនដល់ ៤,០៧៦នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ១៨៩,៥១០នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលវាជាតួលេខខ្ពស់ជាងគេបំផុតនៅលើ ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

តួលេខចុងក្រោយ ដែលត្រូវបានដកស្រង់នៅវេលាម៉ោង ១២៖៣០នាទីរសៀល ថ្ងៃទី០១ ខែមេសា (ម៉ោងនៅទីក្រុងភ្នំពេញ) បានឲ្យដឹងទៀតថា រដ្ឋញូយ៉កបានរ៉ាប់រងករណីស្លាប់ ដោយសារតែជំងឺ COVID-19 នេះរហូតដល់ទៅជាង ៤០% ឯណោះ នៃចំនួនករណីស្លាប់ទាំងជាង ៤,០០០នាក់ខាងលើនេះនៅក្នុងសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យអាមេរិក Johns Hopkins បានចាត់ទុកតួលេខថ្មីនេះ ជាការកើនឡើងនូវចំនួនមនុស្សស្លាប់ លើសទ្វេដងបើធៀបនឹងរយៈពេល ០៣ថ្ងៃកន្លងទៅនេះ។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងតួលេខកើនឡើងទាំងករណីឆ្លង និងស្លាប់ដោយសារ COVID-19 យ៉ាងគំហុកបំផុតនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើការព្រមានថា សហរដ្ឋអាមេរិកទាំងមូល គួរតែត្រៀមខ្លួនសម្រាប់រយៈពេលដ៏គួរឲ្យឈឺចាប់ ដែលនឹងត្រូវអូសបន្លាយពីរសប្តាហ៍ ទៀតឯណោះ។ អ្នកជំនាញប្រចាំសេតវិមាន ក៏បានលើកឡើងផងដែរថា មនុស្សយ៉ាងហោចណាស់ ១លាននាក់អាចឆ្លង COVID-19 នៅសហរដ្ឋអាមេរិក ហើយក្នុងនោះអ្នកស្លាប់អាចកើនដល់ ២០០,០០០នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya