ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សា ក្នុងគ្រួសារ នៅកណ្តាល

ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សា ក្នុងគ្រួសារ នៅកណ្តាល

កណ្តាល:  ករណីហិង្សាក្នុងគ្រួសារ ចំណុចភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ កក អូន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ជាប្រពន្ធ) កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី ។
ជនសង្ស័យឈ្មោះ សែ ស៊ូ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ-ជាមួយគ្នា (ជាប្ដី) (ឃាត់ខ្លួន)។

កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាជេរប្រមាថ វាយដំ លើជនរងគ្រោះជាប្រពន្ធជាញឹកញាប់ ជនរងគ្រោះបាន ដាក់ពាក្យបណ្ដឹង ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកលួងធ្វើកិច្ចសន្យាអប់រំជនសង្ស័យ ជាច្រើនលើកមកហើយ។ ដល់អំឡុងខែសីហា ឆ្នាំ២០១៩ ដោយទ្រាំមិនបាន និងប្ដីជេរប្រមាថរករឿងខ្លាំងពេក ជនរងគ្រោះបាននាំកូនចេញ ពីផ្ទះទៅជួលផ្ទះគេស្នាក់នៅក្នុងភូមិ-ឃុំ-ជាមួយគ្នានោះ។ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យបាន ទៅនិយាយលួងលោមប្រពន្ធកូនឲ្យមករស់នៅផ្ទះជាមួយខ្លួនវិញ ក្រោយមកជនសង្ស័យនៅតែប្រព្រឹត្តហិង្សា ទៅលើជនរងគ្រោះដដែលទៀត។ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅ សាលាឃុំព្រែកលួង សុំលែងលះប្តី ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពេលព្រឹក លោកមេភូមិបានយកលិខិត អញ្ជើញ ទៅឲ្យជនរងគ្រោះ និងជនសង្ស័យដែលកោះហៅឲ្យចូលទៅសាលាឃុំនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ម៉ោង៨ព្រឹក ក្រោយ ពីទទួលបានលិខិតអញ្ជើញ ជនសង្ស័យបានទៅហូបស្រាស្រវឹង ជេរជនរងគ្រោះថា មីកំណើតឆ្កែអញដេញឲ្យងែងចេញ ហើយងែងនៅរឹងក្បាល មិនព្រមចេញទៀត ចាំមើលអញអារកងែងសម្លាប់ចោល ជនរងគ្រោះឆ្លើយថា ឲ្យតែផ្តិតមេដៃឲ្យខ្ញុំមក ខ្ញុំចេញហើយ ជនសង្ស័យបានស្ទុះចូលទៅវាយជនរងគ្រោះ តែជនរងគ្រោះបានរត់ឡើងទៅលើផ្ទះ បិតទ្វារ ដាក់កន្លឹះជាប់ ជនសង្ស័យបានមាត់ឡូឡានៅក្រោមផ្ទះ និងនិយាយថា ទោះជាអាប៉ូលិសណាក៏អញមិនខ្លាចដែរ។ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ម៉ោង ៨ព្រឹក ជនរងគ្រោះបានទៅសាលាឃុំ ឯជនសង្ស័យមិនទៅទេ បានទៅហូបស្រាបណ្តាល ឲ្យមានសភាពស្រវឹងស្រា ដល់ម៉ោង ៩និង៣០នាទី ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ បានសួរជនសង្ស័យថា ក្រែងថាទៅផ្តិតមេដៃ ហេតុអ្វីទៅផឹកស្រាទៀតហើយ? ភ្លាមនោះជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះមួយដៃសំដៅមុខ តែបានកូនស្រីឈ្មោះ ស៊ូ ធារី ចូលទៅឃាត់លើកដៃរងក៏ត្រូវចំច្រមុះជនរងគ្រោះបន្តិច ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកលួង កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya