ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ប្ដីស្រវឹងស្រាដុតផ្ទះ រត់គេចបាត់ស្រមោល នៅពោធិ៍សាត់

ប្ដីស្រវឹងស្រាដុតផ្ទះ រត់គេចបាត់ស្រមោល នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖  នារសៀលថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ មានករណីអគ្គីភ័យឆាបឆេះចំនួន ២លើកបានកើតឡើង ប៉ុន្តែពុំបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ ។

រាយការណ៍បន្តថា លើកទី១ បានកើតឡើងនៅភូមិកណ្ដុរស ឃុំបឹងកន្ទួត ស្រុកក្រគរ បង្កមកពីភ្លើងឆេះព្រៃរាលមកក្បែៗផ្ទះប្រជាពលរដ្ឋ ប៉ុន្តែបានប្រើប្រាសរថយន្តពន្លត់អគ្គីភ័យដើម្បីជួយអន្ដរាគម និងមានការសហការពីពលរដ្ឋផងដែរនោះ ។

រាយការណ៍នគរបាលដដែលបន្តទៀតថា លុះលើកទី២ បានកើតឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នួងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ដែលបង្កឡើងសង្ស័យឈ្មោះ ង្វៀង យាំុងជៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្លាក់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៥នាក់ក្នុងបន្ទុកគ្រួសារ មូលហេតុ៖ ផឹកស៊ីស្រវឹងដុតផ្ទះបណ្ដែតលើកផ្ទៃទឹក ធ្វើសកម្មភាពរួចរត់គេចបាត់ ករណីអគ្គីភ័យឆាបឆេះខាងលើ ពុំបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya