ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី ទៅ​ងូតទឹក​នៅ​ត្រពាំង លង់​ស្លាប់ ​

ក្មេងស្រី ទៅ​ងូតទឹក​នៅ​ត្រពាំង លង់​ស្លាប់ ​

បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៤  ខណៈ​ក្មេងស្រី​រងគ្រោះ បាន​ទៅ​ងូតទឹក​លេង នៅក្នុង​ត្រពាំង​ធំ ស្ថិតនៅ ភូមិ​បែក​ចាន​ចាស់ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​
​ក្មេងស្រី​រងគ្រោះ​រូបនេះ មានឈ្មោះ ផាត់ សី​ភី​ម អាយុ​៦​ឆ្នាំ រស់នៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ សមត្ថកិច្ច បាន​បន្តទៀតថា មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ដើរទៅ​ងូតទឹក​លេង នៅ​ត្រពាំង​ធំ ដែលមាន​ចម្ងាយ ប្រមាណ​៥០​ម៉ែត្រ​ពី​ភូមិ ស្រាប់តែ​លង់ទឹក ស្លាប់​តែម្តង​។​
​ការស្លាប់​របស់​ក្មេងស្រី​រងគ្រោះ គឺ​បណ្តាលមកពី លង់ទឹក​ស្លាប់​មែន​។ សមត្ថកិច្ច បានប្រគល់​សព​ក្មេងស្រី​រងគ្រោះ​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ក្តី​អា​លោះ​អាឡៃ ជាទីបំផុត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya