ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ផ្លូវជាតិលេខ១ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ផ្លូវជាតិលេខ១ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូបត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ ៣៥-៣៦ ចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល  កាលពីវេលាម៉ោង១៦និង៣៦នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០  ។

នៅវេលាកើតហេតុមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FH.2763 បើកបរដោយជនរងគ្រោះឈ្មោះ អុំ ញ៉ិល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទិសដៅភ្នំពេញ អ្នកលឿង ។ លុះបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AL-5981 បើកបរដោយជនបង្កឈ្មោះ ហួត មាន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរនាវាកំពង់ផែស្វាយ័តភ្នំពេញ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យជាប់ក្រោមរថយន្ត ខូចខាតយ៉ាងដំណំ និងមនុស្សរងរបួសធ្ងន់ បានដឹកបញ្ចូនជនរងគ្រោះទៅកាន់ មន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ។ ចំណែកម្ចាស់រថយន្តបង្កត្រូវបានឃាត់ខ្លួន ។  សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya