ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គិតត្រឹមយប់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០ ! ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងលើសប្រទេសចិនហើយ

គិតត្រឹមយប់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០ ! ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងលើសប្រទេសចិនហើយ

(អាមេរិក)៖  តាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗបានឲ្យដឹងនៅមុននេះបន្តិចថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងលើសប្រទេសចិនទៀត ដោយសហរដ្ឋអាមេរិកមានករណីស្លាប់រហូតដល់ ៣៤៣១នាក់ ចំណែកចិនមានចំនួនអ្នកស្លាប់ ៣៣០៥នាក់។

នៅសហរដ្ឋអាមេរិក មានករណីឆ្លងជិត១៨ម៉ឺននាក់ គិតត្រឹមយប់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០ ខណៈចិនមានករណីឆ្លងត្រឹមជាង៨ម៉ឺននាក់ប៉ុណ្ណោះ។

តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជា ប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺដ៏កាចសាហាវនេះ បានកើនឡើងដល់ ៨៣ម៉ឺននាក់ហើយ នៅទូទាំងភពផែនដីដោយក្នុងនោះអ្នកជំងឺសរុប៤១ម៉ឺននាក់ស្លាប់ និងជាង១៧ម៉ឺននាក់ជាសះស្បើយ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

សម្រាប់ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួនជិត១៨ម៉ឺននាក់ ក្នុងនោះអ្នកជំងឺ ៣,៤៣១ស្លាប់។ ដោយឡែកប្រទេសអ៉ីតាលីវិញឈរនៅលេខ១ ក្នុងនាមជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារ COVID-19 ចំនួន ១២,៤២៨នាក់ក្នុងចំណោមករណីឆ្លងសរុប ១០៥,៧៩២នាក់។

សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ១លើលោក ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យសុខាភិបាលសុទ្ធតែ មានមានភាពរឹងមាំខ្លាងក្លាជាងគេបំផុត ប៉ុន្តែពេលនេះក៏បានក្លាយទៅជាប្រទេសឈរលំដាប់លេខ១ដែរ ដែលមានមនុស្សឆ្លងជំងឺ Covid-19 ច្រើនជាងគេបំផុត រហូតដល់ជិត១៧ម៉ឺននាក់ និងមានមនុស្សស្លាប់សរុប រហូត៣៤៣១នាក់។ នេះបើយោងតាមគេហទំព័រ Worldometers.info គិតត្រឹមយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

ក្រៅពីសហរដ្ឋអាមេរិក, ប្រជាជននៅលើពិភពលោកក៏បានដឹងច្បាស់ដែរថា ប្រទេសចំនួន៤ទៀតគឺ បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ សុទ្ធសឹងតែជាកំពូលប្រទេស ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ ប៉ុន្តែក៏បានឈរនៅលើលំដាប់កំពូល នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លង និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោក។

ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យ សុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹក នាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya