ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » (ចំពោះគណនីFacebook ឈ្មោះថា Khan Chan Sophal) ប្រតិកម្មរហ័សនៃស្នងការរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បដិសេធទាំងស្រុង

(ចំពោះគណនីFacebook ឈ្មោះថា Khan Chan Sophal) ប្រតិកម្មរហ័សនៃស្នងការរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បដិសេធទាំងស្រុង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ Facebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Khan Chan Sophal ដែលបានផុសខុសពីការពិតទាំងស្រុង។

ការបង្ហោះនេះ ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ស្របពេលដែលកម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ តែងតែខិតខំជាប្រចាំមិនថាយប់ ឬថ្ងៃ ក្នុងការបង្ក្រាបគ្រឿងញៀនបាន ជាច្រើនករណីនៅតំបន់បឹងឈូកនេះក្នុងឆ្នាំ២០១៩ ក៏ដូចជាការបង្ក្រាបជាច្រើនករណីនៅ ដើមឆ្នាំ២០២០នេះ ដោយចុះធ្វើរដ្ឋបាល និងចុះបង្ក្រាបបានមនុស្សជាច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ ក៏ដូចជាការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅតំបន់បឹងឈូកក្នុងទឹកដីខណ្ឌសែនសុខនេះ ។ មិនដូចជាហ្វេសបុក Khan Chan Sophal ដែលបានចុះផ្សាយថា សមត្ថកិច្ចចាប់តែអ្នកប្រើប្រាស់ ចាប់តែអ្នកទិញ មិនចាប់អ្នកលក់ …។

ដោយក្រុមប្រតិកម្មរហ័សអៈអាងថា ជាពិសេសការផុសនេះផ្តើមចេញពីសមត្ថកិច្ចធ្វើការចាប់ ឃាត់ខ្លួន អ្នកកាសែតម្នាក់ រហ័សនាម (ខ្លា ស ) ជាមួយនិងភស្តុតាងគ្រឿងញៀនមួយកញ្ចប់នៅក្នុងកាបូប ហើយ អ្នកកាសែតនោះក៏បានសារភាពថាខ្លួនបានប្រើក្មេងម្នាក់ទៅទិញមែន ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីយកមកអនុវត្តបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya