ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ នៅប៉ៃលិន

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ នៅប៉ៃលិន

ប៉ៃលិន:  ករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាង ម៉ូតូ និងរថយន្ត បើកបរបញ្ច្រាស់ទិសគ្នា ចំណុចភូមិភ្នំស្ពង់ ឃុំស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅវេលាម៉ោង ៥និង៣១នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ឃាន ស៊ីវឿន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមឃុំកើតហេតុខាងលើ (របួសធ្ងន់) បើកបរម៉ូតូម៉ាក ឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន C-4059 ។
-អ្នករួមដំណើរទី១ ឈ្មោះ ឃាន សុខហេង ភេទប្រុស អាយុ ៣ឆ្នាំ រស់នៅក្នុងបន្ទុក (របួសធ្ងន់)។
-អ្នករួមដំណើរទី២ មិនស្គាល់អត្តសញ្ញាណ (របួសធ្ងន់) ។
អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានបើកបររត់គេចបាត់ណីកន្លែងកើតហេតុ ។ កម្លាំងជំនាញកំពុងតាមស្រាវជ្រាវស្វែងរកមុខសញ្ញា ឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya