ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់សង្ស័យថា បែកថ្នាំបានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលោតសម្លាប់ខ្លួនព្រោះតែខឹងម្តាយស្តីបន្ទោស នៅភ្នំពេញ

បុរសម្នាក់សង្ស័យថា បែកថ្នាំបានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលោតសម្លាប់ខ្លួនព្រោះតែខឹងម្តាយស្តីបន្ទោស នៅភ្នំពេញ

ភ្នំពេញ៖ កាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ បុរសម្នាក់សង្ស័យថា បែកថ្នាំបានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលោតសម្លាប់ខ្លួនព្រោះតែខឹងម្តាយស្តីបន្ទោសរឿងលួចលុយយកទៅចាយ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល ស្ថិតនៅម្ដុំផ្សារក្រមួនសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។

ជនដែលប៉ុនប៉ងលោតសម្លាប់ខ្លួនមានឈ្មោះផាន់ សុផារ៉ា អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ នៅកន្លែងកើតហេតុខាងលើ បើតាមស្ត្រីជាម្ដាយសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងបុរសខាងលើធ្លាប់បានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែមួយលើករួចមកហើយ តែដោយសារតែការអង្វររបស់កូនថានឹងសូមចេញមកវិញកែខ្លួនជាមនុស្សល្អទើបក្រុមគ្រួសារបាន

យកចេញពីមណ្ឌលកែប្រែវិញ ម្ដាយបានស្ដីបន្ទោសពីរឿងកូនប្រុស បានលួចលុយ របស់ម្ដាយចំនួន

១៥០ ដុល្លារយកទៅចាយអស់ ពេលដែលកូនត្រឡប់មកវិញនិងបានស្ដីបន្ទោសរួចក៏ប្រាប់ថា នឹងឱ្យប៉ូលីសយកទៅដាក់មណ្ឌលកែប្រែម្ដងទៀត  ពេលដែលឮដូច្នេះបុរសខាងលើបានឡើង លើដំបូលផ្ទះជាពលរដ្ឋកាន់រណាអារដែកមួយសៀតនិងចង្កេះរួចក៏ថាប៉ុនប៉ងលោតសម្លាប់ខ្លួន

ទើបក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅជួយអន្តរាគមន៍ពេល ដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានទៅដល់កន្លែងកើតហេតុក៏ធ្វើការ លួងលោមឲ្យបុរសខាងលើចុះមកក្រោមវិញដោយសន្យាថា មិនយកទៅដាក់មណ្ឌលកែប្រែទេ ទើបបុរសរូបនោះបានព្រមចុះមកក្រោមវិញ ហើយក៏ក្រុមគ្រួសារក្រុមគ្រួសារធ្វើការណែនាំអប់រំបន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya