ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន៤នាក់ក្មេងទំនើង ប្រើដាវដេញកាប់គ្នា នៅបន្ទាយមានជ័យ

ឃាត់ខ្លួន៤នាក់ក្មេងទំនើង ប្រើដាវដេញកាប់គ្នា នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖  ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំនុចស្រះ១០០ ស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុមក្មេងទំនើងចំនួនពីរក្រុមធ្វើសកម្មភាពដេញវាយគ្នា ដោយប្រើកាំបិត ដែលបង្កភាពអសន្តិសុខត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដកហូតដាវបានចំនួន០៣ដើម ម៉ូតូចំនួន០១គ្រឿងម៉ាកZOOMER-X ពណ៌ស្លាទុំលាយខ្មៅ សេរីឆ្នាំ២០១៥ ព្រមទាំងឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន០២កូនថង់តូច។
ជនសង្ស័យទាំង០៤នាក់ ១/ឈ្មោះ ភ័ក្រ្ត ផុត ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/ឈ្មោះ ចេង ដាវីដ ភេទប្រុស អាយុ១៩ឆ្នាំ ៣/ឈ្មោះ ប៊ុត ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ ៤/ឈ្មោះ ស៊ុន លាប ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង៣នាក់ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៤នាក់ ក្រោយពីសមត្ថកិច្ចជំនាញអាវុធហត្ថក្រុងប៉ោយប៉ែតបានសាកសួរហើយ ពួកគេបានឆ្លើយសារភាពថា ពួកគេពិតជាបានយកដាវដេញកាប់ភាគី១ក្រុមទៀតពិត ប្រាកដមែនដោយសារមានគំនុំនឹងគ្នាកន្លងមក ចំណែកគ្រឿង០២កញ្ចប់ពួកគេទុកប្រើប្រាស់ផងដែរ។  ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាង ត្រូវបានប្រគល់ទៅមូលដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya