ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន បុគ្គលិកម្នាក់ ករណីគាស់បង្អួច លួចយកលុយអស់ជាច្រើន របស់អង្គការឡាតាស្តិ៍ នៅបន្ទាយមានជ័យ

សមត្ថកិច្ចឃាត់ខ្លួន បុគ្គលិកម្នាក់ ករណីគាស់បង្អួច លួចយកលុយអស់ជាច្រើន របស់អង្គការឡាតាស្តិ៍ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:  យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា សង្ស័យម្នាក់ត្រូវបាន កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពីបទលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) យកលុយរបស់មណ្ឌលសិក្សាអង្គការឡាតាស្តិ៍ នៅស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីមាន ករណី (លួចគាស់ទម្លុះទម្លាយ) យកលុយក្នុងមណ្ឌលសិក្សា របស់អង្គ ការឡាតាស្តិ៍ នៅ​ចន្លោះម៉ោង១២យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។ លោកអាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់នូវបទបញ្ជាដល់កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកសិទ្ធ ឡោះ ស្នងការរង ផែននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើកាស្រាវជ្រាវនិងឈានដល់កំណត់ បានមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ សឹង គឹមសាន ភេទប្រុស អាយុ៣៦ឆ្នាំ ជាបុគ្គលិកមណ្ឌលសិក្សាឡាតាស្តិ៍ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណនិងបានធ្វើការចាប់ឃាត់ខ្លួន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដោយ យកចបកាប់លួចគាស់ចម្រឹងបង្អួចបន្ទប់លួច យកកេសសំរាប់ដាក់លុយចំនួន៤កេសក្នុងមណ្ឌលពិតប្រាកដមែន ក្រោយពីចូលលួចបាន គេយកការ៉ុងច្រកកេសសម្រាប់ដាក់លុយយកទៅលាក់ទុកនៅក្នុងបន្ទប់ផ្ទះសំណាក់វ៉នឧត្តម និងចបកាប់បោះចោលម្តុំសួនស្នេហ៍ជនបទ រួចហើយក៏ជិះម៉ូតូមកមណ្ឌលសិក្សាវិញ ។

បន្ទាប់ពីជនសង្ស័យទទួលសារភាពយើងបាននាំខ្លួនជនសង្ស័យទៅយកលុយនៅកន្លែងដែលគេលាក់ទុកនៅបន្ទប់ ជួលផ្ទះសំណាក់ វ៉ន ឧត្តម ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រកឃើញកេសដែកចំនួន៤កេស លុយ ដុល្លាសរុបចំនួន១៤,២៧៩ដុល្លា និងប្រាក់ខ្មែរចំនួន ២,៦៩៩,៨០០រៀល ហើយបានធ្វើការប្រគល់ម្ចាស់មណ្ឌលអង្គការ ឡាតាស្តិ៍វិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya