ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ(ពលករ) ៩នាក់ ក្នុងនោះមានស្រី ៣នាក់ និងមេខ្លោង ១នាក់ ជាអ្នកដឹកនាំឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមច្រករបៀង នៅបាត់ដំបង

ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ(ពលករ) ៩នាក់ ក្នុងនោះមានស្រី ៣នាក់ និងមេខ្លោង ១នាក់ ជាអ្នកដឹកនាំឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមច្រករបៀង នៅបាត់ដំបង

ខេត្តបាត់ដំបង៖  នៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃចន្ទ ៧កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២០នៅ ស្លាបស្តាំ របស់ប៉ុស្តិ៍ភ្នំដី​ ស្រុកសំពៅលូនខេត្តបាត់ដំបង ។

ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ(ពលករ)ចំនួន ៩នាក់ ក្នុងនោះមានស្រី ៣នាក់ និងមេខ្លោង ១នាក់ ជាអ្នកដឹកនាំឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមច្រករបៀង ។

ក្រោយពីបានទទួលព័ត៌មានថាមានមនុស្សឆ្លងដែនខុសច្បាប់ តាមច្រករបៀងទៅកាន់ប្រទេសថៃ កម្លាំងនគរបាលប៉ុស្តិ៍ ភ្នំដីបានទទួលបទបញ្ជាពីលោក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ និងលោក យូរ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចុះទៅស្ទាក់និងឃាត់ខ្លួនបានមនុស្ស១០នាក់ ក្នងនោះមានមេខ្លោងជាអ្នកនាំផ្លូវម្នាក់ផង។

ក្រោយពេលឃាត់ខ្លួនមនុស្ស៩នាក់ត្រូវបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋាន រៀងៗខ្លួន។ រីឯមេខ្លោងម្នាក់ជាអ្នកនាំផ្លូវ ត្រូវបានធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តចាត់ចែងអនុវត្តតាមនីតិវីធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya