ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ជិះម៉ូតូ PCX ស្រាប់តែអកហ្សើនឹងម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ក៏ជ្រុលបុកគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូ ស្លាប់ នៅភ្នំពេញ

បុរសម្នាក់ ជិះម៉ូតូ PCX ស្រាប់តែអកហ្សើនឹងម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ក៏ជ្រុលបុកគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូ ស្លាប់ នៅភ្នំពេញ

ភ្នំពេញ: ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង១៥នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវអូតែលសុខា ត្រង់ចំណុចយ៉ុតថ្កា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បុរសម្នាក់ ជិះម៉ូតូ PCX ទៅលេងផ្ទះបងប្អូន នៅឯម្តុំនឹងអូតែលសុខា ពេលត្រឡប់មកវិញ ស្រាប់តែអកហ្សើនឹងម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ក៏ជ្រុលបុកគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូ ស្លាប់បាត់បង់ជីវិតតែម្តង។

ជនរងគ្រោះឈ្មោះ តុល ម៉ាត់ អាយុ ៤៥ឆ្នាំ មានមុខរបរជាអ្នកសារព័ត៌មាន ស្នាក់នៅម្តុំគីឡូលេខ៨ (ស្លាប់)។

មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GU-5286 ធ្វើដំណើរតាមបណ្តោយផ្លូវអូតែលសុខា ក្នុងទិសដៅពីជើងទៅត្បូង បំណងទៅលេងផ្ទះបងប្អូន។ នៅពេលមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ១គ្រឿងទៀត ជាប្រភេទម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1GR-4683 ធ្វើដំណើរតាមបណ្តោយផ្លូវអូតែសុខា ក្នុងទិសដៅពិត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ដោយកំពុងបើកសុខៗ ស្រាប់តែបត់ត្រឡប់ក្រោយ ធ្វើឲ្យអកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកម៉ូតូPCXពេញទំហឹង បណ្តាលឲ្យរងការខូចខាតម៉ូតូ និងបោកក្បាលអ្នកបើកម៉ូតូ PCX រងរបួសធ្ងន់។

សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចទាក់ទងហៅរថយន្តសង្គ្រោះ មកដល់បម្រុងដឹកជនរងគ្រោះ យកទៅព្យាបាល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតតែម្តង។ ម៉ូតូភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញ រីឯសព ប្រគល់ឲ្យបងប្អូន ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya