ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

(ភ្នំពេញ)៖ នៅម៉ោងជាង៩យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ពេលកំពុង តែជិះម៉ូតូតាមផ្លូវ ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកយ៉ាងលឿនបុកពេញទំហឹង ស្ថិតនៅតាមផ្លូវលេខ ៥៩P ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមកាមេរ៉ាសុវត្ថិភាពគេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 តាមបណ្តោយផ្លូវលំក៏បត់ឡើងមកផ្លូវមួយទៀត តែបត់មិនទាន់ផុតផងក៏មានរថយន្តមួយគ្រឿង បើកយ៉ាងលឿនក៏បុកពេញទំហឹងបណ្តាលឲ្យបុរសស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ បន្ទាប់ពីបុកហើយអ្នកបើករថយន្ត មិនបានឈប់នោះទេ គឺបើករត់បាត់ស្រមោល ដោយន្សល់ទុកស្លាកលេខ នៅកន្លែងកើតហេតុ គឺលេខភ្នំពេញ 2BA-9111

សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ វាស់វែងរួចប្រគល់សពទៅឲ្យយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ អ្នកស្លាប់ និងអ្នករបួសគឺជាបងប្អូនថ្លៃនឹងគ្នា  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya