ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង បង្កអុកទ្បុក ដេញកាប់គ្នា តាមផ្លូវសាធារណៈ នៅប៉ៃលិន

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង បង្កអុកទ្បុក ដេញកាប់គ្នា តាមផ្លូវសាធារណៈ នៅប៉ៃលិន

ប៉ៃលិន:  កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ទួលល្វា ចុះល្បាត និងបង្ក្រាបករណីក្មេងទំនើង កាប់គ្នាលើដងផ្លូវសាធារណ: ត្រង់ចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន កាលពីវេលាម៉ោង ១៨ និង ៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ។

ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដកហូតវត្ថុតាងកាំបិតប៉័ងតោចំនួន០១ដើម និងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង១AF-៣៨៦០ ចំនួន០១គ្រឿង ។

ជនសង្ស័យទី១/ឈ្មោះ អី លីហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន (ជាជនដៃដល់) ទី២/ឈ្មោះ សុខ សុផាត ភេទប្រុស អាយុ២០ឆ្នាំមុខរបរលក់ឪឡឹក រស់នៅភូមិព្រែកនរិន្ទ ឃុំឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទី៣/ឈ្មោះ ឃី ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន និងទី៤/ឈ្មោះ ចយ ចំណាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន (ជាជនដៃដល់)។

ជនសង្ស័យ ត្រូវកម្លាំងជំនាញនាំខ្លួន ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya