ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០! នាយករដ្ឋមន្ត្រីឥណ្ឌា សូមការអភ័យទោសពីប្រជាជន ចំពោះ«វិធានការបិទប្រទេស» ខណៈអ្នកឆ្លង COVID-19 កើនជិតដល់ ១,០០០នាក់

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០! នាយករដ្ឋមន្ត្រីឥណ្ឌា សូមការអភ័យទោសពីប្រជាជន ចំពោះ«វិធានការបិទប្រទេស» ខណៈអ្នកឆ្លង COVID-19 កើនជិតដល់ ១,០០០នាក់

(ញូដេលី)៖ នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសូមការភ័យទោសពីប្រជាជនឥណ្ឌា ចំពោះវិធានការបិទប្រទេសទាំងមូល ២១ថ្ងៃ នៃរដ្ឋាភិបាល របស់លោក ដែលបង្កការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ស្របពេលវិធានការនេះរងការចោទប្រកាន់ថាធ្វើឡើងដោយគ្មានផែនការរៀបចំទុកជាមុនគ្រប់គ្រាន់់ មុននឹងធ្វើ ការសម្រេចចិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

លោក ម៉ូឌី កាលពីថ្ងៃអង្គារសប្ដាហ៍មុន បានប្រកាសបិទប្រទេសទាំងមូល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាមួយការបង្គាប់ឱ្យប្រជាជន ១.៣ពាន់លាន នាក់ស្ថិតនៅក្នុងផ្ទះ និងអាចចេញក្រៅ ដើម្បីរកតែសេវាចាំបាច់ប៉ុណ្ណោះ។ ប៉ុន្តែ ការសម្រេចចិត្តនេះ បានបង្កផលប៉ះពាល់ដល់ប្រជាជនឥណ្ឌាមាន ជីវភាពក្រីក្ររាប់លាននាក់ ដោយអ្នកខ្លះត្រូវអត់ឃ្លាតខ្វះមុខ ខ្វះក្រោយ និងបង្ខំឱ្យពលករគ្មានការងារធ្វើត្រូវចេញពីទីក្រុង ដោយត្រូវដើរក្នុងចំងាយផ្លូវរាប់រយគីឡូម៉ែត្រ ដើម្បីទៅភូមិកំណើតរបស់ពួកគេ។

យ៉ាងណាមិញ ថ្លែងនៅក្នុងសុន្ទរកថាមួយតាមវិទ្យុជាតិកាលពីថ្ងៃអាទិត្យ លោក ម៉ូឌី បានសូមអភ័យទោស និងសុំការ យោគយល់ពីប្រជាជនឥណ្ឌាចំពោះការសម្រេចចិត្ត នៃរដ្ឋាភិបាលរបស់លោក។ លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ជាដំបូង! ខ្ញុំចង់សូមការភ័យទោសពីប្រជាជនឥណ្ឌាទាំងអស់…ប្រជាជនក្រីក្រ អាចនឹង គិតថាតើខ្ញុំជានាយករដ្ឋមន្ត្រីប្រភេទណា ដែលធ្វើឱ្យពួកគេជួបទុក្ខលំបាក…តែខ្ញុំសង្ឃឹ មថាអ្នកទាំងអស់គ្នា នឹងយល់ថា វាគឺជាស្ថានភាពគ្មានជម្រើសអ្វីផ្សេងល្អជាងនេះ។ ដូច្នេះ វិធានការដែលកំពុងអនុវត្ត…នឹងជួយឥណ្ឌាយកឈ្នះលើ COVID-19»។

គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាមានអ្នកឆ្លង COVID-19 កើនដល់៩៧៩នាក់ ក្នុងនោះ២៥នាក់បានស្លាប់។ ប្រឈមមុខនឹងវិបត្តិនេះ រដ្ឋាភិបាលទីក្រុងញូដេលី ក៏បានបញ្ចេញកញ្ចប់ថវិកា ២២.៦ពាន់លានដុល្លារ ដើម្បីជួសជុល សេដ្ឋកិច្ច ដែលខាតបង់ដោយសារ ក៏ដូចជាផ្ដល់ជាសាច់ប្រាក់សុទ្ធ និងម្ហូបអាហារដល់ប្រជាជន ក្រីក្រផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya