ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជនដៃដល់ ជានាយរងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ (ខ្មាន់កាំភ្លើងដែលបាញ់រះជិត ១០គ្រាប់)

ជនដៃដល់ ជានាយរងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ (ខ្មាន់កាំភ្លើងដែលបាញ់រះជិត ១០គ្រាប់)

(ភ្នំពេញ)៖   នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន  ជនដៃដល់មានឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ពាក់ស័ក្តិ៤កន្លះ (វរសេនីយ៍ទោ) មានតួនាទីជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយការចាប់ខ្លួន ជនដៃដល់ជាមន្រ្តីនគរបាលរូបនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា មានមនុស្សមួយក្រុមជិះរថយន្តពីរគ្រឿង បានធ្វើសកម្មភាពបាញ់ជិត ១០គ្រាប់ បណ្ដាលឲ្យស្រ្តីម្នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១០យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវរថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នៅមុនពេលកើតហេតុ គេបានឃើញជនស៉ីវិលមួយក្រុម មានគ្នាជិត១០នាក់ ជិះរថយន្តពីរគ្រឿងមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស មួយគ្រឿងទៀតម៉ាក Camry ពណ៌សមិនចាំស្លាកលេខទាំងពីរ បានចុះពីរថយន្តដើរសំដៅមកទីតាំងកើតហេតុ ដែលមានប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នា ភ្លាមៗនោះស្រាប់តែជនដៃដល់ខាងលើ បានបាញ់ជិត១០គ្រាប់បណ្ដាល ឲ្យប្រជាពលរដ្ឋភិតភ័យ នាំគ្នារត់ជាន់ជើងគ្នាបណ្ដាលឲ្យស្រ្តីម្នាក់បានដួលសន្លប់ ភ្លាមៗជនដៃដល់បានដើរមក សួរជនរងគ្រោះថា (ងាប់នៅ) រួចក៏នាំគ្នាគេចខ្លួនឡើងជិះ រថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុបានត្រឹមតែប្រមូលសំបកគ្រាប់កាំភ្លើង រួចធ្វើការសាកសួរអ្នកដែលឃើញហេតុការណ៍ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya