ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនមនុស្សម្នាក់ និងលុចស៊ិស ដឹកឈើ មួយគ្រឿង ក្រុងស្ទឹងសែន នៅកំពង់ធំ

ចាប់ខ្លួនមនុស្សម្នាក់ និងលុចស៊ិស ដឹកឈើ មួយគ្រឿង ក្រុងស្ទឹងសែន នៅកំពង់ធំ

ខេត្តកំពង់ធំ៖ ហេតុការណ៍ធ្វើឡើងនៅល្ងាច ថ្ងៃទី២៩ ខែមីនាម្សិលមិញ នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ណារី មេបញ្ជាការបាន ចាប់ខ្លួនបុរសម្នាក់ រួមនិងរថយន្តលុចស៊ិសដឹកឈើមួយគ្រឿង។
រថយន្តនេះ ម៉ាក lexus Rx300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ២F២៤៤១ ដឹកឈើសុក្រម ចំនួន១៦ដុំ។ ចំណែកជនសង្ស័យ ឈ្មោះ សួន រីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំ ខេត្តកំពត។

ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសុំរឿងតាមនិតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya