ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅភ្នំពេញ

ភ្នំពេញ:  ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលវេលាម៉ោង ១១និង១០នាទីយប់ ត្រង់ចំណុចភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចខណ្ឌសែនសុខ ចុះបង្ក្រាបគ្រឿងញៀននៅទីតាំងមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ ជាអ្នកសារព័ត៌មាន រហស្សនាម «ខ្លាស…» ។

ជនសង្ស័យទី១មានរហស្សនាម «ខ្លាស..» ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរអ្នកសារព័ត៌មាន និងទី២ មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។

មុនកើតហេតុ គេឃើញជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ ជាអ្នកកាសែត បានមកទិញថ្នាំញៀន។ បន្ទាប់ពីទិញបាន ក្នុងចំណោមពួកគេ ដែលមានរហស្សនាម «ខ្លាស..» បានថតថ្នាំញៀន ចំពេលកម្លាំងសមត្ថកិច្ចឃើញ ក៏ឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗតែម្ដង។

ប្រភពពីជនសង្ស័យម្នាក់ ដែលអះអាងថា ជាអ្នកកាសែត បានប្រាប់អ្នកសារព័ត៌មានថា រូបគេពិតជាបានមកទិញគ្រឿងញៀនប្រាកដមែន តែគ្រាន់តែទិញវា យកមកថតដើម្បីរាយការណ៍ព័ត៌មានប៉ុណ្ណោះ មិនគួរណាសមត្ថកិច្ចឃាត់ខ្លួនសោះ។  សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ ទៅអធិការដ្ឋានខណ្ឌសែនសុខ ធ្វើសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya