ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០! មន្ត្រីជំនាញកំពូលអាមេរិកព្រមាន ៖ «ប្រជាជនអាមេរិក១លាននាក់នឹងឆ្លង COVID-19 ខណៈអ្នកស្លាប់់អាចកើនដល់ ២០០,០០០នាក់»

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០! មន្ត្រីជំនាញកំពូលអាមេរិកព្រមាន ៖ «ប្រជាជនអាមេរិក១លាននាក់នឹងឆ្លង COVID-19 ខណៈអ្នកស្លាប់់អាចកើនដល់ ២០០,០០០នាក់»

(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់រដ្ឋាភិបាលអាមេរិកបានព្រមានថា ជំងឺ COVID-19 អាចនឹងសម្លាប់ជីវិតរបស់ប្រជាពលរដ្ឋអាមេរិករហូតដល់ ២០០,០០០នាក់ ជាមួយនឹងចំនួនអ្នកឆ្លងអាចកើនដល់ ១លានករណីនៅទូទាំងប្រទេស ខណៈរដ្ឋភាគច្រើនកំពុងប្រឈមមុខ នឹងការខ្វះខាតសំភារៈបរិក្ខាពេទ្យ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី (Anthony Fauci) ដែលជានាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងអាមេរិកបានព្យាករណ៍ទុកជាមុនថា ជំងឺរាតត្បាតសកល COVID-19 អាចនឹងបណ្តាលឲ្យប្រជាពលរដ្ឋអាមេរិកស្លាប់ពីចន្លោះ ១០០,០០០-២០០,០០០នាក់ នៅទូទាំងសហរដ្ខអាមេរិក ជាមួយនឹងតួលេខអ្នកឆ្លងអាចកើនដល់ ១លានករណី។

យោងតាមគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ ជំងឺផ្តាសាយធំ ឬ Flu វាបានសម្លាប់ជិវិតរបស់ប្រជាជនអាមេរិកពីចន្លោះ ១២,០០០-៦១,០០០នាក់ក្នុងមួយឆ្នាំៗ។ ចំណែកឯរោគរាតត្បាតនៅឆ្នាំ១៩១៨-១៩១៩ វាបានសម្លាប់ជីវិតមនុស្សរហូតដល់ ៦៧៥,០០០នាក់នៅសហរដ្ឋអាមេរិក។

នៅចំពោះមុខសន្ទុះ នៃការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអ្នកឆ្លងជំងឺ COVID-19 រដ្ឋមួយចំនួនធំរបស់សហរដ្ឋអាមេរិក កំពុងតែប្រឈមមុខនឹងការខ្វះខាតសំភារៈបរិក្ខាពេទ្យនារយៈពេលដ៏ខ្លីខាងមុខ ជាពិសេសគឺបំពង់ខ្យល់ អុកស៊ីសែនសម្រាប់អ្នកជំងឺ។ រហូតមកទល់នឹងម៉ោងនេះ សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ជាង ២,៤០០០នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុបបានកើនឡើងច្រើនជាង ១៤២,០០០ករណី។ ជាមួយនឹងចំនួនអ្នកឆ្លងជិតជាង ១.៤សែននាក់នេះ វាបានធ្វើឲ្យអាមេរិកឈរលំដាប់ថ្នាក់ទី ១ លើលោកដែលមានចំនួនអ្នកឆ្លងជំងឺនេះ ច្រើនជាគេបំផុត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya