ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ! គ្មានកំពង់ផែណាព្រមទទួលនាវា MS Zaandam នោះឡើយ ព្រោះនៅលើនោះ មានអ្នកផ្ទុកវីរុសកូរ៉ូណា

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ! គ្មានកំពង់ផែណាព្រមទទួលនាវា MS Zaandam នោះឡើយ ព្រោះនៅលើនោះ មានអ្នកផ្ទុកវីរុសកូរ៉ូណា

(ប៉ាណាម៉ាស៊ីតធី)៖  កប៉ាល់ MS ហ្សាអានដាម (MS Zaandam) ហាក់កំពុងស្ថិតនៅក្នុងភាពវិលវល់កាន់តែខ្លាំង ដោយខ្លួនត្រូវបន្តសំចត នៅក្បែរឆ្នេរសមុទ្រនៃប្រទេសប៉ាណាម៉ា ព្រោះគ្មានកំពង់ផែណាព្រមទទួលខ្លួននោះឡើយ បើទោះបីជាធ្លាប់មានការប្តេជ្ញាថា នឹងជួយនាវាទេសចរណ៍នេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

តាមពិតពីដំបូងឡើង ក្រុមហ៊ុននាវាទេសចរណ៍អាមេរិក ហូល្លេនដ៍អាមេរិខាឡាញ (Hollande America Line) គ្រោងបញ្ជាឲ្យ MS Zaandam ទៅចូលតនៅកំពង់ផែរដ្ឋផ្លូរីដា ប៉ុន្តែទីក្រុងនៅរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកមួយនេះ បានបង្ហាញសញ្ញាថា មិនអាចទទួលយកនាវាដែលកំពុងផ្ទុកអ្នកកើតជំងឺ COVID-19 នោះឡើយ។ MS Zaandam បានជាប់គាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក តាំងតែពីថ្ងៃទី១៤ ខែមីនា មកម្ល៉េះជាមួយមនុស្សជិះនៅលើនោះជាង ១,៨០០នាក់។

ដោយឡែកអាជ្ញាធរប្រទេសប៉ាណាម៉ាវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ពេលវេលានៅអាមេរិកកណ្តាល) បានប្រកាសយល់ព្រមឲ្យ MS Zaandam ឆ្លងកាត់ព្រែកជីករបស់ខ្លួនពីមហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់ដែនសមុទ្រ ការីបៀនហើយ ក្រោមហេតុផលមនុស្សធម៌ ប៉ុន្តែសំនួរនៅតែត្រូវចោទសួរដដែលថា តើនាវាដ៏ធំមួយនេះ នឹងត្រូវធ្វើដំណើរទៅទីណាជាបន្តទៀត?

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុននេះ ក្រុមហ៊ុនហូល្លេនដ៍អាមេរិខាឡាញ (Holland America Line)

បានអះអាងថា អ្នកដំណើរ ០៤នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកដំំណើរចំនួនជាង ១៣០នាក់នៅលើកប៉ាល់នោះ បានកើតមានអការៈដូចជាជំងឺផ្តាសាយ ហើយក្រោយការធ្វើតេស្ត ទើបក្រុមជំនាញបានរកឃើញថា ០២នាក់ក្នុងចំណោមនោះមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19)។

ផ្នែកគ្រប់គ្រងនាវាខាងលើនេះមិនបានបញ្ជាក់ថា តើមនុស្សទាំង ០៤នាក់ខាងលើនេះ បានស្លាប់ដោយសារតែ

វីរុសកូរ៉ូណាថ្មី (COVID-19) ឬមួយក៏អត់នោះឡើយ ប៉ុន្តែជនរងគ្រោះទាំងអស់ សុទ្ធតែជាមនុស្សមានវ័យចំណាស់ និងខ្លះមានជំងឺប្រចាំកាយផងដែរ។ មណ្ឌលសុខភាពលើ MS Zaandam បានរង់ចាំឧបករណ៍ធ្វើតេស្តរក COVID-19 ដើម្បីធ្វើតេស្តអ្នកដំណើរ ព្រមទាំងបុគ្គលិកនានា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya