ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០! សិង្ហបុរីរកឃើញ COVID-19 ៤២ករណីថ្មី, ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់៨៤៤នាក់ រីឯស្លាប់កើនដល់៣នាក់

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០! សិង្ហបុរីរកឃើញ COVID-19 ៤២ករណីថ្មី, ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់៨៤៤នាក់ រីឯស្លាប់កើនដល់៣នាក់

(សិង្ហបុរី)៖  ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃអាទិត្យនេះ បានរកឃើញករណីឆ្លងថ្មីនៃ COVID-19 ចំនួន៤២បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសបន្តកើនដល់៨៤២នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីឆ្លងថ្មីទាំង៤២ខាងលើ មាន២៤នាក់ជាករណីនាំចូល ដែលត្រូវបានរកឃើញ លើអ្នកធ្លាប់ធ្វើដំណើរទៅអឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា តំបន់អាស៊ាន និងតំបន់មួយចំនួនទៀតនៃទ្វីបអាស៊ី។ ទន្ទឹមគ្នានេះ អ្នកជំងឺ១៤នាក់បន្ថែម បានជាសះស្បើយ និងត្រូវបានអនុញ្ញាឱ្យចេញពីមន្ទីរពេទ្យ ដែលនេះនាំឱ្យចំនួនអ្នកជំងឺជាសះស្បើយសរុប កើនដល់២១២នាក់។ នៅថ្ងៃអាទិត្យនេះ អ្នកជំងឺ COVID-19 ម្នាក់ទៀតនៅសិង្ហបុរី ក៏បានបាត់បង់ជីវិតផងដែរ ដោយសរុបមកគឺ មានអ្នកជំងឺ៣នាក់ហើយបានស្លាប់។

គួរជម្រាបថា រដ្ឋាភិបាលសិង្ហបុរី បាន និងកំពុងចាត់វិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការរក្សា «គម្លាតសង្គម» ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 តែបានបញ្ជាក់សិង្ហបុរី មិនទាន់ចូលដល់តំណាក់កាលបិទប្រទេស ទាំងមូលនោះទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya