ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! មនុស្សមួយក្រុមជិះឡាន២គ្រឿង បានធ្វើសកម្មភាពបាញ់ជិត១០គ្រាប់ នៅភ្នំពេញ

ភ្ញាក់ផ្អើល! មនុស្សមួយក្រុមជិះឡាន២គ្រឿង បានធ្វើសកម្មភាពបាញ់ជិត១០គ្រាប់ នៅភ្នំពេញ

(ភ្នំពេញ)៖  ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅផ្លូវ រថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញក្រុងភ្នំពេញ។

មនុស្សមួយក្រុមជិះរថយន្តពីរគ្រឿង បានធ្វើសកម្មភាពបាញ់ជិត១០គ្រាប់ បណ្ដាលឲ្យស្រ្តីម្នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង តែសំណាងល្អមិនមានអ្នករងរបួស។

នៅមុនពេលកើតហេតុ គេបានឃើញជនស៉ីវិលមួយក្រុម  មានគ្នាជិត១០នាក់ ជិះរថយន្តពីរគ្រឿងមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស មួយគ្រឿងទៀតម៉ាក Camry ពណ៌សមិនចាំស្លាកលេខទាំងពីរ បានចុះពីរថយន្តដើរសំដៅមកទីតាំងកើតហេតុ ដែលមានប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នា ភ្លាមៗនោះ ស្រាប់តែជនដៃដល់ខាងលើ បានបាញ់ជិត១០គ្រាប់បណ្ដាល ឲ្យប្រជាពលរដ្ឋភិតភ័យ នាំគ្នារត់ជាន់ជើងគ្នាបណ្ដាលឲ្យស្រ្តីម្នាក់បានដួលសន្លប់ ភ្លាមៗជនដៃដល់បានដើរមកសួរជនរងគ្រោះថា (ងាប់នៅ) រួចក៏នាំគ្នាគេចខ្លួនឡើងជិះរថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុបានត្រឹមតែប្រមូលសំបកគ្រាប់កាំភ្លើង រួចធ្វើការសាកសួរអ្នកដែលឃើញហេតុការណ៍ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ផងដែរ។  ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុសំណូមពរឲ្យសមត្ថកិច្ចជួយ តាមចាប់ជនដៃដល់ដែលបាន ធ្វើសកម្មភាពបាញ់បោះយ៉ាង អនាធិបតេយ្យខាងលើមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya