ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ម្នាក់ នៅកំពត

ឡានបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ម្នាក់ នៅកំពត

កំពត:  នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១-១៤២ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង០៨ និង២៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ ។

១.រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានផ្លាកលេខ (ប្រភេទដឹកដី) ធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ក៏ទៅបុកម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូ និងអ្នករួមដំណើម និងម្នាក់ទៀតរបួសធ្ងន់ ចំណែកអ្នកបើករថយន្ត រត់គេចខ្លួនបាត់។

២.ម៉ូតូរងគ្រោះ ម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1A-3361 មានទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ឃុំ នួន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែកអ្នករួមដំណើរ ២នាក់ ៖
-ឈ្មោះ ឆឹងសុភី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពត។
-ឈ្មោះ ឃឿន ចម្រុង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ (ស្លាប់នៅកន្លែងកើតហេតុ)។  សមត្ថកិច្ច បានចុះមកដល់ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកទឹកឈូ ចំណែកសព ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya