ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ ៖ ច្រានចោលការផ្សព្វផ្សាយសារជាសម្លេង ដដែលៗ ក្នុងចេតនាបង្កចលាចល​ វឹកវរ​ ក្នុងសង្គម

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ ៖ ច្រានចោលការផ្សព្វផ្សាយសារជាសម្លេង ដដែលៗ ក្នុងចេតនាបង្កចលាចល​ វឹកវរ​ ក្នុងសង្គម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២០នេះ​  អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ ច្រានចោលការផ្សព្វផ្សាយសារជាសម្លេងក្នុងបណ្តាញសង្គមថា​ និងមានការបិទរាជធានីភ្នំពេញ​ គឺជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចល​ វឹកវរ​ ក្នុងសង្គមតែប៉ុណ្ណោះ​ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​ លោក​ ម៉េត​ មាសភក្តី​ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ អោយដឹងថា​ ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នក សារព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុង នោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជា ចេតនាធ្វើអោយមានការសំរុកទិញទំនិញមកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើង

តំលៃថ្លៃផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជន រួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណ ជនល្មើសឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya