បន្ទាយមានជ័យ៖ អាជីវករលក់មាសម្នាក់នៅផ្សារថ្មី ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជនឆរបោក យកគ្រឿងកាឡៃ ទៅលក់ឲ្យ កាលពីវេលា ម៉ោង១២និង00នាទី ថ្ងៃទី១២ ខែ កុម្ភះ ឆ្នាំ២០១៤ ។ អាជីវករ ស្ទើរភ្លើងដែល រកស៊ីមិនស្គាល់ របស់ពិតឬក្លែងក្លាយ មានឈ្មោះ រួម ផល្លា ភេទស្រី អាយុ៣៨ ឆ្នាំ លក់ដូរ នៅក្នុងផ្សារខាងលើ បានខាតប្រាក់ អស់ចំនួន ៧០.000បាត ព្រោះតែទិញប៉ះមាសក្លែងក្លាយ ។
ជនសង្ស័យដែល យកកាឡៃមកលក់ ក្រោយពីទទួលបានលុយហើយ ក៏បានគេចខ្លួន បាត់ស្រមោល ដោយ សុវត្តិភាព ។ចំណែកអាជីវករ រងគ្រោះ បានត្រឹមតែទឹកភ្នែកជូតក្បាលជង្គង់ ហើយរត់ទៅប្តឹង សមត្ថកិច្ចប៉ូលិស ឲ្យអន្តរាគមន៍។
លោកឧត្តមសេនីយ៍ ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ករណី ខាងលើនេះ សមត្ថកិច្ច កំពុងតែស្រាវជ្រាវ រកមុខសញ្ញា នៃជនសង្ស័យ ដើម្បីយកផ្តន្ទាទោស តាមផ្លូវច្បាប់ ។លោកស្នងការ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ លក់ដូរទាំងអស់ ត្រូវ ប្រុងប្រយ័ត្ន មុននិងទិញដូរអ្វីមួយ ព្រោះបច្ចុប្បន្ននេះ ជនខិលខូច មានល្បិចច្រើនណាស់៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » អាជីវករស្ទើរភ្លើងម្នាក់ទិញកាឡៃ ស្មានតែមាស ខាតលុយអស់ចំនួន៧ម៉ឺនបាត