ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០! អេស៉្បាញ៖ អ្នកជំងឺ COVID-19 ជាង៨០០នាក់ថែមទៀតស្លាប់ ធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិត សរុបកើនដល់៦,៥២៨នាក់

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០! អេស៉្បាញ៖ អ្នកជំងឺ COVID-19 ជាង៨០០នាក់ថែមទៀតស្លាប់ ធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិត សរុបកើនដល់៦,៥២៨នាក់

(ម៉ាឌ្រីដ)៖  ក្រសួងសុខាភិបាលអេស៉្បាញនាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា អ្នកជំងឺ COVID-19 ៨៣៨នាក់ទៀត ទើបតែបានស្លាប់ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបបន្តកើនដល់៦,៥២៨នាក់ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។

ចំណែកឯតួលេខអ្នកឆ្លងនៅអេស៉្បាញវិញក៏បានកើនឡើងពី៧២,២៤៨នាក់ ដល់៧៨,៧៩៧នាក់ផងដែរ។ បើគិតពីចំនួនអ្នកឆ្លង គឺអេស៉្បាញស្ថិតនៅលេខ៤ តែបើគិតពីតួលេខអ្នកស្លាប់គឺចាញ់អ៉ីតាលីតែមួយ ប៉ុណ្ណោះ ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីតាលីបានកើនដល់ជាង១ម៉ឺននាក់ហើយ។

គួរជម្រាបថា កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez បានប្រកាសដាក់ចេញវិធានការ ថែមទៀតដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដោយតម្រូវឲ្យអ្នកធ្វើការងារ ដែលត្រូវចាត់ទុកថាមិនមានភាពចាំបាច់ ស្នាក់ក្នុងផ្ទះរយៈពេល២សប្តាហ៍។ ពួកគេទាំងនោះនឹងទទួលបានប្រាក់ខែធម្មតា ប៉ុន្តែត្រូវធ្វើការសងម៉ោងវិញនាពេលក្រោយ។ វិធានការនេះនឹងចាប់អនុវត្តពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា។

កន្លងទៅនេះ សាលារៀន រង្គសាល ភោជនីយដ្ឋាន និងហាងលក់ទំនិញពុំសូវសំខាន់ ត្រូវបានបិទទ្វារនៅទូទាំងប្រទេសអេស៉្បាញ តាំងតែពីថ្ងៃទី១៤ ខែមីនា ហើយប្រជាជនភាគច្រើនក៏ត្រូវបានជំរុញឲ្យនៅផ្ទះផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya