ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បញ្ជាអោយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបទូកដឹកឈើ១គ្រឿងរបស់លោក ចាន់ ម៉េងហាំង ហៅចាន់ ឈើអារ ប្រភេទឈើក្រហមជាច្រើនម៉ែត្រគូប ដឹកតាមទូកចេញពីស្រុកសំបូរ ទឹកដីនៃខេត្តក្រចេះ

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បញ្ជាអោយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបទូកដឹកឈើ១គ្រឿងរបស់លោក ចាន់ ម៉េងហាំង ហៅចាន់ ឈើអារ ប្រភេទឈើក្រហមជាច្រើនម៉ែត្រគូប ដឹកតាមទូកចេញពីស្រុកសំបូរ ទឹកដីនៃខេត្តក្រចេះ

ក្រចេះ ៖ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បញ្ជាអោយកម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាបទូកដឹក ឈើ១គ្រឿងរបស់លោក ចាន់ ម៉េងហាំង ហៅចាន់ ឈើអារ ប្រភេទឈើក្រហមជាច្រើនម៉ែត្រគូប ដឹកតាមទូកចេញពីស្រុកសំបូរ ទឹកដីនៃខេត្តក្រចេះ ជាប់គឿងថ្មីនៅកណ្តាលទន្លេមេគង្គ ទល់មុខអន្លង់ផ្សោតកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយរដ្ឋបាលព្រៃឈើថ្មគ្រែ បង្ក្រាបបានទូកដឹកឈើមួយគ្រឿង។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការខេត្តក្រចេះ។ ទូកដឹកឈើមួយគ្រឿងនេះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធរបស់ឈ្មួញឈ្មោះ ចាន់ ជាឈ្មួញដុះស្លែ ពីមុនរកស៊ីនៅខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិអណ្ដែនដូន សង្កាត់ក្រគរ ក្រុងក្រចេះ។ ឈើទាំងនេះ ត្រូវបានក្រុមឈ្មួញដឹកចេញពីភូមិរមួល និងភូមិអាចេន ជាប់តំបន់ព្រៃឡង់ នៃស្រុកសំបូរ ឆ្លងកាត់ទីរួមខេត្តក្រចេះ ឆ្ពោះទៅលក់បន្តនៅខេត្តត្បូងឃ្មុំ ជារៀលរាល់យប់ តែពុំធ្លាប់មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាមួយបង្ក្រាបបានម្តងឡើយ។

ជាក់ស្ដែងដូចករណីទូកដឹកឈើខាងលើនេះ បានជាប់គឿងថ្មនៅកណ្ដាលទន្លេមេគង្គ តាំងពីម៉ោង ប្រមាណជា ៨និង៣០នាទីយប់ថ្ងៃទី២៨ ខែមិនា រហូតដល់ម៉ោង៩:០០នាទីព្រឹកថ្ងៃទី២៩ ខែមិនា គឺពុំមានសមត្ថកិច្ច និងមន្ត្រីជំនាញណាមួយមកក្បែរ ឬចុះបង្ក្រាបឡើយ ហាក់បីដូចជាធ្វើមិនដឹងមិនលឺ និងគ្មានចំណាត់ការបង្ក្រាបទាល់តែសោះ។ (នេះ ទូកវាគឿងថ្ម ចុះបើមិនជាប់គឿងថ្ម មិនទៅដោយ រលូនទៀត?ក្រោយពីមានសេចក្តីរាយការណ៍អំពីបទល្មើសជាក់ស្ដែង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តមក នៅវេលាម៉ោង ១១:០០នាទី ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ឹម ចិត្រា មេបញ្ជាការស្រុក សហកាជាមួយសង្កាត់រដ្ឋបាលព្រៃឈើរួមគ្រែ បានចុះមកធ្វើការបង្ក្រាប។ (ករណីនេះ ចេះមានគេដឹង មានអ្នករាយការណ៍ ចុះបើគ្មានអ្នករាយការណ៍វិញ អស់លោកច្បាស់ជាមិនបង្ក្រាបទេ) ជាមួយគ្នានោះ លោកវរសេនីយ៍ទោ អ៊ឹម ចិត្រា មេបញ្ជាការស្រុកចិត្របុរី បានអោយដឹងថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយរដ្ឋបាលព្រៃឈើថ្មគ្រែ បានចុះធ្វើការបង្ក្រាប ទូកដឹកឈើមួយគ្រឿង ផ្ទុកឈើអារជ្រុង ប្រភេទឈើក្រហម ៥×១៥ ប្រវែងពី ៩ ទៅ១១ម៉ែត្រ ពាក់ពន្ធ័នឹងចំនួនសរុប នៅមិនទាន់ដឹងពីតួរលេខនៅឡើយទេ។

បច្ចុប្បន្ននេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្មគ្រែ កំពុងរកមធ្យោបាយដឹកជញ្ជូនយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ។ ក្រោយពីសមត្ថកិច្ច ធ្វើការបង្ក្រាប និងស្គាល់ពីមេឈ្មួញរក ស៊ីបទល្មើសព្រៃឈើប្រចាំនៅខេត្តក្រចេះលោក ចាន់ ម៉េងហាំង ហៅចាន់ ដែលធ្លាប់ធ្វើសកម្មភាពដឹក ជញ្ជូនគ្រប់រូបភាព ទាំងផ្លូវគោក និងផ្លូវទឹក ទាំងរថយន្ត និងគោយន្តកន្ត្រៃ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya