ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នេះហើយជីវិត ! ហិង្សាក្នុងគ្រួសារ ប្ដីទាញប្រពន្ធចូលផ្ទះ រួចចាក់សាំងដុត បណ្ដាលឲ្យប្តីស្លាប់ និងប្រពន្ធរបួស នៅក្រចេះ

នេះហើយជីវិត ! ហិង្សាក្នុងគ្រួសារ ប្ដីទាញប្រពន្ធចូលផ្ទះ រួចចាក់សាំងដុត បណ្ដាលឲ្យប្តីស្លាប់ និងប្រពន្ធរបួស នៅក្រចេះ

ក្រចេះ:  នៅត្រង់ចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ។

ជនសង្ស័យឈ្មោះ ឌី ឃ្វា ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ (ប្ដី) និងប្រពន្ធឈ្មោះ ឌៀប រ៉ា ភេទស្រី អាយុ ៥២ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិ-ឃុំកើតហេតុ  នៅវេលាម៉ោង ១០ និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ។

ជនសង្ស័យជាប្ដី បានឈ្លោះគ្នាជាប្រពន្ធ ហើយក៏ទាញប្រពន្ធចូលក្នុងផ្ទះ រួចចាក់សាំងដុត។ ហេតុការណ៍ពេលនោះប្រពន្ធ បានរើបម្រះស្ទុះចេញមកក្រៅ ខណ:ដែលប្តីនៅក្នុងផ្ទះ ត្រូវភ្លើងឆេះស្លាប់ ជាមួយនិងផ្ទះពីរខ្នង មានទំហំ៨x៩ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ ឆេះអស់ទាំងស្រុង។ រីឯប្រពន្ធ ត្រូវរលាកភ្លើង រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។  អគ្គិភ័យនេះ រថយន្តពន្លត់របស់សមត្ថកិច្ច ចេញអន្តរាគមន៍មិនទាន់នោះទេ ដោយសារភ្លើងឆេះរាលដាលឿនពេក៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya