ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០! អ្នកជាសះស្បើយមេរោគកូវីដ១៩ ចំនួន៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចាកចេញពីមន្ទីរពេទ្យហើយ

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០! អ្នកជាសះស្បើយមេរោគកូវីដ១៩ ចំនួន៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចាកចេញពីមន្ទីរពេទ្យហើយ

(ភ្នំពេញ)៖  មានអ្នកធ្លាប់ផ្ទុកមេរោគកូវីដ១៩ ចំនួន៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពីពិនិត្យឃើញអវិជ្ជមាននៃមេរោគនេះ មានន័យថាបានព្យាបាលជាសះស្បើយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ។

លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា អ្នកជាះសះស្បើយទាំង៥នោះ មានជនជាតិខ្មែរចំនួន២នាក់, ជនជាតិប៊ែលហ្សិកម្នាក់ (គាត់និយាយភាសាបារាំង ធ្វើឲ្យគេច្រឡំថា ជាជនជាតិបារាំង), និងជនជាតិអង់គ្លេស២នាក់។  ក្នុងមន្ទីរពេទ្យនេះ មានអ្នកផ្ទុកមេរោគកូវីដ១៩ សរុបទាំងអស់ចំនួន១០នាក់ ខណៈអ្នកបានជះស្បើយជនជាតិខ្មែរ ចំនួន២នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីម្សិលមិញ ហើយអ្នកជាសះស្បើយចំនួន៥នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។ លោកបង្ហើបថា អ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន៣នាក់ទៀត ក៏បានជាសះស្បើយដែរ ដោយសារការធ្វើតេស្តលើកទី១ បង្ហាញថាអវិជ្ជមានមេរោគនេះ ហើយបើសិនជាតេស្តលើកទី២ ក្នុងរយៈពេល ៤៨ម៉ោង បង្ហាញថាអវិជ្ជមានទៀតនោះ ពួកគេក៏នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ។

លើសពីនេះទៅទៀត លោកវេជ្ជបណ្ឌិត សាមិត្ត ដែលជាអ្នកអនុវត្តន៍ផ្ទាល់ក្នុងការព្យាបាលអ្នកផ្ទុកកូវីដ១៩ បានឲ្យដឹងដែរថា ការព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ បានជោគជ័យដោយសារ មានបច្ចេកទេស២ រួមមាន ៖

១៖ ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺដោយថ្នាំប្រឆាំងនឹងមេរោគកូវីដ១៩
២៖ ការអប់រំ ដែលទាក់ទងនឹងការលើកទឹកចិត្ត និងការផ្តល់ចំណីអាហារឲ្យអ្នកជំងឺបានគ្រប់គ្រាន់ និងការឲ្យអ្នកជំងឺបានហាត់ប្រាណ ដែលធ្វើឲ្យរាងកាយពួកគាត់មាំទាំ ធ្វើឲ្យការជាសះស្បើយបានកាន់តែលឿនផងដែរ។

សូមបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួនតែ០១នាក់បន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងមេរោគនេះ នៅក្នុងប្រទេសកម្ពុជា ខណៈមានអ្នកជាសះស្បើយពីកូវីដ១៩ថ្មី រហូតដល់ចំនួន០៨នាក់ ធ្វើឲ្យចំនួនសរុបកើនដល់២១នាក់ និងកំពុងសម្រាកព្យាបាល៨២នាក់ នៃអ្នកឆ្លងសរុប១០៣នាក់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya