បន្ទាយមានជ័យ ៖ កាលពីរសៀលម៉ោង ២ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ខណៈរថយន្ដ បែនដឹកកម្ទេចថ្មបើកពីមុខគាត់ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែឮសំឡេង ផ្ទុះកង់រថយន្ដយ៉ាងខ្លាំង ពេលនោះរថយន្ដ បែនបានរេចេញទៅខាងស្ដាំនៃផ្លូវកាត់ពីមុខផ្ទះពលរដ្ឋលក់ដូរហើយ បុកមាត់លូ ហើយក៏ក្រឡាប់ចាក់ថ្មចោលតែម្ដង ។
ពេលឃើញហេតុ ការណ៍ទាំងរូបគាត់ និងប្រជាពលរដ្ឋនៅ ជិតកន្លែងកើតហេតុបានចោមរោម មើល និងនាំគ្នាយកដែកនិងយកកំណាត់ ឈើមកគាស់ ឯខ្លះទៀតព្យាយាមហៅ រថយន្ដធុនធំមកទាញដើម្បីរំដោះយក អ្នកបើកបរចេញពីក្នុងកាប៊ីនរថយន្ដ។
សកម្មភាព ជួយសង្គ្រោះពីសំណាក់ ប្រជាពលរដ្ឋបានប្រើរយៈពេលជាងមួយ ម៉ោង ទើបអាចជួយទាញយកអ្នកបើកបរ ចេញពីកាប៊ីនរថយន្ដនោះបាន ហើយ ក្រុមគ្រូពេទ្យប្រចាំមូលដ្ឋានក៏បានជួយសង្គ្រោះបឋមលើជនរងគ្រោះ។ ជាមួយនឹងហេតុកាណ៍ជួយសង្គ្រោះ នេះបានធ្វើឱ្យរថយន្ដតូចធំដឹកទំនិញនិង ភ្ញៀវទេសចរដែលធ្វើដំណើរលើកំណាត់ផ្លូវជាតិនេះកកស្ទះជាងមួយម៉ោង ផងដែរ ។
ជនរងគ្រោះមានឈ្មោះ សំ សាមឌី អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិចំការ តាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្ដបន្ទាយមានជ័យ ៕