ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាពកាប់បំផ្លាញ នឹងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ក្នុងតំបន់ភូមិសាស្ត្រនៃស្រុកពីក្នុងខេត្តព្រះវិហារ កក្រើកឡើងវិញ ក្រោយស្ងប់ស្ងាត់១ចំអិនកំពិស

សកម្មភាពកាប់បំផ្លាញ នឹងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ក្នុងតំបន់ភូមិសាស្ត្រនៃស្រុកពីក្នុងខេត្តព្រះវិហារ កក្រើកឡើងវិញ ក្រោយស្ងប់ស្ងាត់១ចំអិនកំពិស

ខេត្តព្រះវិហារ ៖ បន្ទាប់ពីយុទ្ធនាការដ៏ក្តៅគគុក របស់គណកម្មការបង្កនឹងទប់ស្កាត់ធនធានធម្មជាតិថ្នាក់ ជាតិចុះបង្ក្រាបទ្រងទ្រាយធំលើរឿងករណីព្រៃឈើកន្លងមក សកម្មភាពដ៏ក្តៅមួយនេះនឹងមានប្រសិទ្ធភាព បានត្រឹមតែមួយចំអិនកំពិសតែប៉ុណ្ណោះ ដែលមន្ត្រីថ្នាក់ក្រោមជាតិយកមកអនុវត្តន៏តាមនោះ។

 

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នឹងជាពិសេសមន្ត្រីបរិស្ថាននេះឯងដែលទាំងពីរស្ថានប័នខាងលើនេះទទួលភារកិច្ចចំបងក្មុងការ ទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃឈើនោះ។ ចុះបើសមត្ថកិច្ចទាំង២ស្ថាប័នខាងលើនេះ បានត្រូវថ្នាំសណ្តំក្រុមឈ្មួញ ឩក្រឹដ្ឋកម្មព្រៃឈើទាំងនោះទៅហើយនោះៗធ្វើមិចស្ថាប័នទាំង២ខាងលើនេះនឹងមានឆន្ទះបង្ក្រាបកើតនោះ។

 

ជាក់ស្តែងក្នុងភូមិសាស្ត្រភូមិស្រែវាលភូមិភ្ញាក់រលឹកឃុំឆ្មាក្នុងស្រុកជ័យសែន ក៏ដូចជាស្រុករវៀងដែលស្រុកទាំង២ខាងលើនេះ គឺស្រុកជាប់នឹងភូមិសាស្ត្រព្រៃឡងដែលជាព្រៃគ្រប់គ្រងដោយព្រះរាជក្រឹត្សតែបច្ចុប្បន្នព្រៃខាងលើនេះ ត្រូវបានក្រុមឈ្មួញ ដែលគេសង្ស័យថាបានត្រូវរូវគ្នាជាមួយមន្ត្រីបរិស្ថាន ដែលឈរជើងនៅតំបន់ខាងលើនោះដោយពួកគេបានគៀគរ អោយប្រជាពលរដ្ឋចូលទៅកាប់នឹងដឹកឈើទាំងនោះយកមកលក់អោយក្រុមឈ្មួញ។  ហើយក្នុងការដឹកជញ្ជូនឈើនោះទៀតសោត ដោយក្រុមឈ្មួញបានប្រើជាល្បិចដោយអោយក្រុម ប្រជាពលរដ្ឋទាំងនោះដឹកដាក់តាមផ្ទះរបស់ពួកគាត់ផ្សេងៗពីគ្នា ដោយក្នុង១ផ្ទះៗក្រុមឈ្មួញអោយតម្រូវដាក់ តែ២ទៅ៣ម៉ែតគូបតែប៉ុណ្ណោះ ដើម្បីជាឡេះបិតបាំងបន្លំភ្នែកសមត្ថកិច្ចនោះតែប៉ុណ្ណោះ។ ហើយនៅពេលបានគ្រប់ចំនួនពេញរថយន្តយីឌុបហើយទើបក្រុមឈ្មួញទាំងនោះប្រមូលដឹកចេញទៅកាន់

ខេត្តកំពង់ធំនឹងចែកចាយបន្តរទៅតាមបណ្តាខេត្តនានាបន្តរទៀត។

ក្រុមប្រជាពលរដ្ឋពួកគាត់សំណូមពរដល់លោកវេង សុខុន រដ្ឋមន្ត្រី្កក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទនឹងលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់លោកដែលគ្រប់គ្រងតំបន់និមួយៗ ហើយតំបន់ខាងលើនោះតែងមានកាកាប់បំផ្លាញព្រៃឈើដោយពួកគាត់អស់សង្ឃឹមទៅលើប្រធានមន្ទីរទាំង២ខាងលើនេះ ហើយដោយមួយរយះកាលកន្លងមក បើទោះបីតំបន់ដែលមន្ត្រីរបស់ខ្លួនគ្រប់គ្រងមានការកាប់បំផ្លាញ ព្រៃឈើក្នុងដែនសមត្ថកិច្ចគ្រប់គ្រងខ្លួនយ៉ាងណានោះក្តី ក៏មន្ត្រីទាំងនោះគេចរួចពីសំណាញច្បាប់បាននោះដែរក្រុម ប្រជាពលរដ្ឋពួកគាត់ស្នើរសុំដោយទទួចដល់លោកប្រាក់សុវណ្ណអភិបាលនៃគណះអភិបាលខេត្តព្រះវិហារសូមលោក

អភិបាល លោកមានចំណាត់ការលើមន្រ្តីទាំងនេះខ្លះហើយបើមិនដូច្នេះទេមន្ត្រីទាំងនេះ នឹងទាញ់កិត្តិយសរបសថ្នាក់ដឹកនាំ ខេត្តព្រះវិហារទាំងមូលមកជាន់ឈ្លឺព្រោះតែមន្ត្រីជំនាញមួយក្តាប់តូច១នាក់ឬ២នាក់ខាងលើ ជាក់ជាមិនខាននោះឡើយ។ ហើយបើសិនលោកអភិបាលខេត្តលោកមិនមានចំណាត់ការនឹងបណ្តែតបណ្តោយអោយមន្ត្រីទាំងនោះ បន្តឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីទាំងនោះបន្តទៀតនោះៗ បា្រកដពិតជាទទួលរងនូវពាក្យមួយ ថាត្រី១កន្ត្រកស្អុយ១គឺស្អុយទាំងអស់នោះជាក់ជាមិនខានឡើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya