ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែកម៉ូតូដាច់កង់ជា២ នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែកម៉ូតូដាច់កង់ជា២ នៅភ្នំពេញ

ភ្នំពេញ:  ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយ

ផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍មួយ ដោយ រថយន្ត២គ្រឿង កំពុងសាងអីវាន់ ស្រាប់តែបុរសម្នាក់ជាជនជាតិចិន ជិះម៉ូតូទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែកម៉ូតូដាច់កង់ជា២។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញរថយន្តកូរ៉េដឹកក្បឿង មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 2A-1418 ខូចនៅទីនោះ បន្ទាប់មកក៏មានរថយន្តប្រភេទតាកូមា ពាក់ផ្លាកលេខ ភ្នំពេញ 2AP-6872 មកសាងអីវាន់បន្ត ស្របពេលដែលកំពុងសាងអីវាន់នោះ ស្រាប់តែមានបុរសជាជនជាតិចិនម្នាក់ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1H-4049 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏វាក់អើបុករថយន្តតាកូមា កំពុងឈប់សាងអីវាន់ពេញទំហឹង បណ្តាលឲ្យម៉ូតូដាច់កង់ជា២ ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។  សមត្ថិកិច្ចជំនាញ បានចុះវាស់វែង និងយកសម្ភារៈទាំងសងខាង ទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya