តាកែវ ៖ កុងត្រូលជជុះ របស់លោកចាន់ នី មន្ដ្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឋិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ខាងលិចផ្លូវវៀង ក្រុងដូនកែវ ក្នុងភូមិប្រហូត សង្កាត់រកា ក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ កំពុងប្រមូលលុយពីឈ្មួញយ៉ាងខ្លាំងក្លាបំផុត គ្មានខ្វល់ខ្វាយពីច្បាប់ឡើយ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា លោកចាន់ នី និងបក្ខពួកបានដាក់កុងត្រូលនេះច្រើនខែឆ្នាំ មកហើយដើម្បីជំរិតទារប្រាក់ពីក្រុមឈ្មួញ រកស៊ីគ្រប់ប្រភេទ ក្នុងមួយថ្ងៃរាប់លាន រៀល និងមានក្រុមឈ្មួញខ្លះបង់ខែថែម ទៀត មិនថាឈ្មួញរកស៊ីក្នុងស្រុកឬក្រៅ ស្រុកឡើយ គឺសុទ្ធតែមានកាតព្វកិច្ចបង់លុយឱ្យលោក ទាំងអស់ ។ កន្លងមកលោកអភិបាលខេត្ដ តាកែវបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹង ដល់មន្ដ្រីរាជការទាំងអស់គឺមិនអនុញ្ញាត ឱ្យយកលុយឈ្មួញរកស៊ីក្រៅផ្លូវការរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឡើយ ហើយបទបញ្ជានេះមិនបានធ្វើឱ្យលោកចាន់ នីឈឺក្បាលវិលមុខអនុវត្ដតាមនោះទេ ។
ប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យ ដឹងថា រថយន្ដដឹកទំនិញឬទូកដឹកទំនិញចេញ ចូលប្រទេសកម្ពុជានិងវៀតណាមត្រូវបាន ចំណាយលុយអស់ច្រើនណាស់ សម្រាប់បង់ឱ្យ លោកចាន់ នី ។ បើពុំនោះទេ ទំនិញទាំង នោះមិនអាចគេចរួចពីកណ្ដាប់ដៃរបស់ លោកឡើយ ។
ប្រភពដដែលបានបន្ដទៀតថា កន្លែង សំខាន់ៗជាច្រើនដែលលោកចាន់ នី ចុះ ទៅយកលុយមានដូចជានៅកំពង់ទូកក្រោមខាង កើតផ្សារតាកែវ ឋិតនៅភូមិស្នោ ក្រុង ដូនកែវ កំពង់ទូកថ្មស កំពង់ទូកកំពង់ អំពិល ឋិតនៅស្រុកបុរី ជលសា កំពង់ទូក ព្រែកតាម៉ៅ ស្រុកគីរីវង់ និងរថយន្ដដឹក ទំនិញគ្រប់ប្រភេទចេញពីកម្ពុជាទៅវៀតណាមពីវៀតណាម មកកម្ពុជា ។ ឈ្មួញបានសួរតាមរយៈអរិយធម៌ថា តើលោក ចាន់ នី មន្ដ្រីនគរបាលសេដ្ឋកិច្ចស្អីទៅ បានជាបង្ខំឱ្យពួកគាត់បង់លុយទំនិញ ស្របច្បាប់? ចុះទំនិញខុសច្បាប់ម៉េចមិន ចុះទៅចាប់គេផង? ក្រុមឈ្មួញបន្ថែមថា គាត់ត្រូវបង់លុយមួយទូក៥ម៉ឺនរៀលទៅ ១០ម៉ឺនរៀលហើយតាមកំពង់នីមួយៗរាប់សិបទូកក្នុងមួយថ្ងៃៗ គឺលោក ចាន់ នី សប្បាយកើបលុយដាក់ហោប៉ៅណាស់ ។
ចំណែករថយន្ដ រាប់សិបគ្រឿងចេញចូលគ្មានឈប់ក៏បង់លុយដូចតម្លៃទូកផងដែរតើលោក ចាន់ នី យកលុយនេះទៅបង់ចូលរដ្ឋឬបង់ឱ្យថ្នាក់ លើ? តែពេលពួកគាត់សួរលោកចាន់ នី ឆ្លើយថាសម្រាប់ថ្លៃបាយទេ មិនយកធ្វើជា សេដ្ឋីបានឡើយ គឺយើងតូចស៊ីតាមតូច ។
លោកចាន់ នី ធ្លាប់បានប្រាប់កាសែតក្នុងស្រុកថាលោកយកតិច តួចណាស់ មិនបាច់កោសរូសលោកទេ ចំណែកខាងស្ថាប័នផ្សេងៗទៀតគេយក ច្រើនជាងលោកម៉េចក៏មិនរវល់ផង? ៕ ដោយ៖នាយរំពេរ
» Breaking News, ព័ត៌មានជាតិ » មន្ដ្រីនគរបាលសេដ្ឋកិច្ច ដាក់កុងត្រូលជជុះយកលុយពីអ្នករកស៊ី