ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ៣នាក់ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ធ្វើអោយខូចខាតដោយចេតនា”

ជនសង្ស័យ៣នាក់ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ធ្វើអោយខូចខាតដោយចេតនា”

កណ្តាល៖  សកម្មភាពល្មើសនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១៧និង០នាទី នៅចំណុចភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះ ត្រូវបានលោក ប្លង់ វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ព្រោះបាននាំបក្ខពួកយកដុំថ្មគប់ដល់មុខផ្ទះ ពីបទ “ធ្វើអោយខូចខាតដោយចេតនា” តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ ។

ជនរងគ្រោះឈ្មោះណន់ ស៊ីឡុង ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅស្នាក់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ទូរស័ព្ទ ។

ជនត្រូវចោទ ទី១ ឈ្មោះធួក សុខត្រា អាយុ១៨ឆ្នាំ ទី២ ឈ្មោះស៊ន ប៊ុនថៃ អាយុ១៨ឆ្នាំ និង ទី៣ ឈ្មោះងីម តៃហ៊ី ភេ អាយុ១៧ឆ្នាំ ។ ពេលដែលជនរងគ្រោះកំពុងអង្គុយលក់ទូរស័ព្ទដូចសព្វដង ស្រាប់តែក្រុម ជនសង្ស័យបានជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាព យកដុំឥដ្ឋប្រហោងចំនួន២ដុំគប់សំដៅ ទៅលើជនរងគ្រោះ ព្រោះធ្លាប់មានទំនាស់នឹងគ្នាពីមុនមក ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya